**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា

ឯកឧត្តម កៅ​ ថាច​ អញ្ជេីញជួបសំណេះសំណាលនិងផ្ដល់អនុសាសន៍មួយចំនួន ដល់បងប្អូនសហគមន៍កសិកម្ម​ ពន្លឺពេជ្រចិន្តា​ នៅខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​​ បានបន្តដំណេីរ​​ចុះជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍កសិកម្ម​ ពន្លឺពេជ្រចិន្តា​ នៅឃុំពេជ្រចិន្តា​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង។

សហគមន៍កសិកម្មពន្លឺពេជ្រចិន្តានេះ​ បានបង្កេីតឡេីងនៅឆ្នាំ២០០៩​ ក្នុងគោលបំណងដំបូងធ្វេីការសន្សំប្រាក់​ និងផ្តល់កម្ចីដល់សមាជិកក្នុងសហគមន៍​។ សហគមន៍មានសមាជិក​ ៤០០​ គ្រួសារ​ ហេីយបច្ចប្បន្នបានផ្លាស់ប្តូរមកដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់​ដោយមានសមាជិកចំនួន​ ៨១​ គ្រួសារ​ ដោយក្នុង១គ្រួសារមានផ្ទះសំញាញ់ពី​ ២​ ខ្នង​ ទៅ​ ១០​ ខ្នង​ ហេីយចំពោះសហគមន៍មានផ្ទះសំណាញ់​ចំនួន​ ៣៧​ ខ្នង​(១ខ្នងទំហំ​ ១០​ ម​x ២៥​ ម)​ ដែលអាចផលិតបន្លែបានចន្លោះពី​ ១០០០​ គីឡូក្រាម​ ទៅ​ ១៥០០​ គីឡូក្រាមក្នុង១ថ្ងៃ​ ទៅតាមរដូវ(រដូវត្រជាក់ទទួលបានផលច្រេីនជាងរដូវក្រៅ)។

បន្លែដែលសហគមន៍ផលិត​ រួមមាន​ បន្លែខាត់ណាដេីម​ ខាត់ណាផ្កា​ ស្ពៃក្តោប​ ស្ពៃតឿ​ ស្ពៃក្រញ៉ាញ់​ ប៉េងបោះឈឺរី​ និងម្ទេសហាវៃ​ ហេីយសហគមន៍ក៏បានកំណត់ផែនការដាំដុះសម្រាប់សមាជិកផងដែរ​ ចៀសវាងបន្លែជន់លេីទីផ្សារ។ ចំពោះ​ទីផ្សារ​ សហគមន៍បោះដុំទៅសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា​ ដែលជាអ្នកចែកចាយបន្តទៅបណ្តាខេត្តនិងជាពិសេសរាជធានីភ្នំពេញ។

ការដាំបន្លែសុវត្ថិភាព​ ជួបបញ្ហាប្រឈមជំងឺផ្សិត​និងបាក់តេរី​លេីស្ពៃក្តោបនិងខាត់ណា​ រីឯសត្វល្អិតពពួកទ្រីបលេីម្ទេសហាវៃ​ ហេីយបញ្ហាធំមួយទៀត​ គឺការប្រែប្រួលអាកាសធាតុឡេីងកំដៅ​ ដែលធ្វេីការផលិតបានផលតិច​ ព្រមទាំងមានការខ្វះទុនសម្រាប់ពង្រីកផ្ទះសំណាញ់។ សហគមន៍​ ក៏ទទួលបានការឧបត្ថម្ភគាំទ្រដោយគម្រោង​ CASDP និងហាវែស។

ឯកឧត្តមបណ្ឌិត​ បានផ្តល់អនុសាន៍ដល់សហគមន៍ធ្វេីការពង្រឹង​ និងពង្រីកផ្ទះសំណាញ់បន្ថែម​ ហេីយធានាគារ​ ARDB នឹងគាំទ្រក្នុងការផ្តល់ឥណទានតាមភាពជាក់ស្តែង ដោយឯកឧត្តមបណ្ឌិតចង់ឃេីញកសិករមានជីវភាពកាន់តែធូរធារជាងមុន។​

ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានឆ្លៀតចូលពិនិត្យមើលសកម្មភាពលក់ដូរបន្លែបោះដុំនៅទីផ្សារបន្លែ យិន ម៉ាន ដែលមានមូលដ្ឋានស្រុកបរវេលខេត្តបាត់ដំបង ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង