**ប្រទេសចិនមើលឃើញការធ្វើដំណើរអន្តរតំបន់ចំនួន ៤៩.០៩ពាន់លានក្នុងរយៈពេលបីត្រីមាសដំបូង**កងទ័ពអ៊ីស្រាអែលវាយកម្ទេចការិយាល័យ UNRWA នៅតំបន់ West Bank**លោក Medvedev ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ចំណាកស្រុក​របស់​រុស្ស៊ី**ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ នៅថ្ងៃទី៨ ខែធ្នូ នៅទីរួមខេត្តបាត់ដំបង**ព្រះរាជសារ ព្រះមហាក្សត្រក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧**ជនជាតិកូរ៉ខាងត្បូងឈ្មោះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបណ្ដេញចេញពីកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្តងទៀត**នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តនាំយកអាវរងាទៅចែកជូនកងកម្លាំងចម្រុះ នៅទិសយោធភូមិភាគទី៣**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តលើសំណើសុំប្រកាសទទួលស្គាល់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្ដម ជា ចាន់តូ**គណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតីកូរ៉េ មកទស្សនកិច្ចលើការបណ្តុះបណ្តាល ពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅ NPIC**សម្តេចតេជោ អរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វឆ្កែ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែវិច្ឆិកា**សម្ដេច ម៉ែន សំអន អញ្ជើញត្រួតពិនិត្យទីតាំងរៀបចំ ពិធីសូត្រមន្តអង្គកឋិនទាន ដង្ហែទៅកាន់វត្តពោធិ៍គិរីវង្សារាម**កងពលតូចថ្មើរជើងលេខ៤២ ចែកអាវរងារដល់កងឯកភាពចំណុះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល**ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ឧបត្ថម្ភដល់សាលាពលទាហានទី៥**អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា**ការចាប់ខ្លួនអ្នកកាសែតវៀតណាម ជាចំណុចខ្មៅក្នុងទំនាក់ទំនងអាម៉េរិក-វៀតណាម**អាវរងជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិនកងការពាព្រំដែន គោកលេខ៤០៣ យោធភូមិភាគទី៤**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា

ក្រុមគ្រូពេទ្យស្ម័ត្រចិត្តមន្ទីរពេទ្យ Mackay និងធនាគារ UCB ចុះព្យាបាលជម្ងឺ និងចែកអំណោយដល់ពលរដ្ឋ គ្រួសារក្រីក្រនៅស្រុកសូទ្រនិគម

ភ្នំពេញ៖ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់មន្ទីរពេទ្យ Mackayនិងធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបាននាំយកទៅចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ៦០គ្រួសារ និងធ្វើការពិនិត្យ ព្យាបាលជម្ងឺ នៅឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងអស់លោក លោកស្រីជា អាជ្ញាធរ ក្រុមប្រឹក្សាស្រុក ឃុំ និង ក្រុមគ្រូពេទ្យស្ម័ត្រចិត្ត ផងដែរ ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកអភិបាលរងស្រុកសូទ្រនិគម និងមានចំណាប់អារម្មណ៍នោះដែរលោកវេជ្ជបណ្ឌិត Hwang Wei Der ប្រធានប្រតិភូនៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ បានបញ្ជាក់នូវក្តីសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ បានលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង គ្នាល្អរវាងកម្ពុជា ចិន សំខាន់រវាងប្រជាជនចិន និង ប្រជាពលរដ្ឋខេត្តសៀមរាប កាន់តែនៅជិតគ្នាបំផុត ។ ម៉្យាងទៀតនេះជាលើកទី៦ហើយរបស់ក្រុមគ្រូពេទ្យតៃវ៉ាន់ ក្នុងទឹកចិត្តមនុស្សធម៌ ចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋកម្ពុជា នៅខេត្តសៀមរាប តាមតំបន់ជនបទ ព្រមទាំងផ្តល់ស្បៀងដល់ គ្រួសារក្រីក្រទៀតផង ។

លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។

ក្នុងនោះលោកជំទាវក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់មន្ទីរពេទ្យ Mackay និងធនាគារ UCB ក៏ដូចអង្គការក្លឹប Rotary Angkor ដែលតែងបានចូលរួម ក្នុងការដោះស្រាយនូវទុក្ខលំបាក ជាមួយរាជ រដ្ឋាភិបាលកម្ពុជា និងសាខាកាកបាទក្រហម ទាំងការផ្តល់នូវស្បៀងអាហារ សម្ភារៈសិក្សា ការយកចិត្តទុកដាក់ពីសុខភាព របស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទទៀតផង។

លោកជំទាវក៏មានប្រសាសន៍ ផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវប្រុងប្រយ័ត្ន និង ត្រូវបង្ការថែរក្សាចំពោះសុខភាព ដើម្បីទប់ស្កាត់កុំឲ្យឆ្លងជម្ងឺផ្សេងៗយាយីមកលើកូនចៅ និងក្រុមគ្រួសារខ្លួន ជាសំខាន់នៅក្នុងរដូវវស្សានេះ ត្រូវធ្វើអនាម័យ បរិស្ថាននៅក្នុងភូមិឋាន និង បំបាត់នូវទីជម្រកសត្វមូសខ្លា ដោយមានការរស់នៅឲ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀសឆ្ងាយពីជម្ងឺរាគរុស និងគ្រុនចាញ់ គ្រុនឈាមជាដើម។ ម៉្យាងទៀតត្រូវប្រយ័ត្នជានិច្ចចំពោះកុមារតូចៗកុំឲ្យទៅលេងទឹកថ្លុក ប្រឡាយ បឹងបួរ ខ្លាចក្រែងគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយ ហើយបើសង្ស័យថា មានសមាជិកគ្រួសារកើតជម្ងឺណាមួយ សូមរួសរាន់យកទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាពដែលនៅកៀកជិតនឹងមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់ពេលវេលា។

អំណោយដែលផ្តល់ជូនដល់គ្រួសារក្រីក្រទាំង៦០គ្រួសារ ទទួលបាន អង្ករ ,ទឹកស៊ីអ៉ីវ .ទឹកត្រី. ភួយ និងថវិកាមួយ ចំនួនទៀត ព្រមទាំងបានធ្វើការពិនិត្យ ព្យាបាលជម្ងឺដល់ប្រជាពលរដ្ឋ បានប្រមាណជា ២០០នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង