នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសថា ទោះកាលៈទេសៈណាក៏ដោយរាជរដ្ឋាភិបាលមិនឲ្យមានការកាប់សម្លាប់រង្គាលពលរដ្ឋខ្លួន ដូចរបបខ្មែរក្រហម នោះឡើយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ទោះកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការកាប់សម្លាប់រង្គាល ប្រជាពលរដ្ឋរបស់ខ្លួន ដូចកាលសម័យរបបកម្ពុជា ប្រជាធិបតេយ្យ (របបខ្មែរក្រហម) នោះឡើយ។
ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលា និងសម្ពោធសមិទ្ធផលអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលខ្មែរគ្រប់រូប ត្រូវទប់ស្កាត់ នូវអំពើបែបនេះ ឲ្យខាងតែបានផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការថែរក្សាទុកនូវឯកសារពាក់ព័ន្ធប្រវត្តិសាស្រ្ត ជាកិច្ចការចាំបាច់បំផុត ដោយមិនត្រូវចាក់សោបិទទុកនោះឡើយ បើទោះបីជាទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងិតរបស់ខ្មែរក្រហមត្រូវបានបិទ បញ្ចប់ក៏ដោយនោះ ៕