**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នាយឧត្តមសេនីយ៍ ស ថេត ស្នើឱ្យបណ្តាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារផ្ទេរប្រាក់ មានការទុកចិត្តចំពោះកិច្ចសហការជាមួយនគរបាលជាតិ

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកទី៣ ដោយកិច្ចប្រជុំលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅចុងឆ្នាំ២០២៣ និង កិច្ចប្រជុំលើកទី២ នៅដើមឆ្នាំ២០២៤ ដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណជាង៩ខែ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានស្នើទៅកាន់តំណាងធនាគារជាតិនៃកម្ពុជា និងក្រុមការងារ “ង” ពាក់ព័ន្ធការពង្រឹងលើប្រព័ន្ធចុះឈ្មោះបង្កើតគណនីធនាគារគ្រប់ប្រភេទ សូមឱ្យមានការតឹងរឹង និងត្រួតពិនិត្យឱ្យបានច្បាស់លាស់ ប្រសិនបើយើងបង្កលក្ខណៈងាយស្រួលដើម្បីទាក់ទាញអតិថិជនឱ្យប្រើប្រាស់សេវារបស់យើង ក៏វាមានផលលំបាក និងហានិភ័យត្រឡប់មកវិញដែរ ទន្ទឹមនោះបើយើងកំណត់លក្ខខណ្ឌនៃការបើកគណនីស្តង់ដារតែមួយ នោះងាយស្រួលដល់សមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាប់ នូវបទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាក់ថា កិច្ចប្រជុំជាលើកទី៣ នាពេលនេះក្នុងគោលបំណងពិភាក្សាស្វែងរកដំណោះស្រាយបន្ថែមឱ្យបានឆាប់រហ័សរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយបណ្តា ធនាគារឯកទេស ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារផ្ទេរប្រាក់ទាំងអស់ ក្នុងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ ពិសេសបទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា ហើយដើម្បីបង្ការទប់ស្កាត់បញ្ហាទាំងនេះឱ្យមានប្រសិទ្ធភាព ស្នើឱ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្កើនការផ្សព្វផ្សាយអប់រំ អំពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់គ្រប់មជ្ឈដ្ឋាន។ទន្ទឹមនោះដែរ សមាគម នៃធនាគារជាតិ ក៏ត្រូវធ្វើការទំនាក់ទំនងផ្តល់ព័ត៌មាន ក៏ដូចជាសហការផ្តល់អ្នកជំនាញ ដើម្បីធ្វើការជាមួយសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយក្នុងករណីផ្លាស់ប្តូរអ្នកជំនាញរបស់ខ្លួន សូមរៀបចំមនុស្សថ្មីឱ្យមានការទំនាក់ទំនងគ្នាបន្តទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្នើឱ្យបណ្តាធនាគារឯកទេស ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារផ្ទេរប្រាក់ទាំងអស់ មានការទុកចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ ព្រោះថានគរបាលជាតិជាអ្នកទទួលខុសត្រូវទៅលើកិច្ចការងារសន្តិសុខជាតិ ដូច្នេះគឺជាអ្នកដែលមាននីតិសប្បទាជានគរបាលយុត្តិធម៌ត្រឹមត្រូវអនុវត្តតាមផ្លូវច្បាប់ ឬការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

គួរជម្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចបង្កើតឲ្យមានក្រុមការងារ Hotline Scam 24/7 ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចដាក់បណ្តឹងអនឡាញ មកកាន់មន្រ្តីជំនាញបានទាន់ពេលវេលា និងឆាប់រហ័ស។

ក្នុងករណីប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមចូលទៅកាន់តំណភ្ជាប់ hotline.police.gov.kh ឬឆាតទៅផេកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈ https://www.facebook.com/cambodiapolice៕

អត្ថបទដែលជាប់ទាក់ទង