ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លោកជំទាវអគ្គនាយករង និងជាតំណាងឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញអមដំណើរឯកឧត្តម ឌី សុកផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ដែលប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ស្ថិតនៅសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
ជាមួយគ្នានេះដែរ តំណាងឯកឧត្កមអគ្គនាយក បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម សំ សារីន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕