ឯកឧត្តម អង្គ វង្ស វឌ្ឍានា ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ និងឯកសារ ត្រៀមការងាររៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព
ភ្នំពេញ៖ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក និងជំនួយការ អនុគណៈកម្មការខ្លឹមសារ និងឯកសារ ប្រជុំត្រៀមរៀបចំឯកសារសម្រាប់កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព International Parliamentary Plenary Session for Tolerance and Peace 11th (IPTP) ដែលសភាកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤។