ឯកឧត្តម សៅ សុខា ជួបសំណេះសំណាល និងចុះពិនិត្យជាក់ស្តែងកន្លែងមានសត្វល្អិតចង្រៃបំផ្លាញស្រូវប្រជាពលរដ្ឋស្ថិតនៅស្រុករមាសហែក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង និងប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះជួយឃុំទាំង ១៦ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បានអញ្ជេីញសំណេះសំណាល និងចុះពិនិត្យជាក់ស្តែងកន្លែងមានសត្វល្អិតចង្រៃបំផ្លាញស្រូវបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងការចុះនេះដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណ ២០០នាក់ ក្នុងឱកាសនោះដែល ឯកឧត្តម សៅ សុខា ក៏បានផ្តល់នូវថ្នាំបាញ់សម្លាប់សត្វល្អិតចង្រៃ ជូនបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមផងដែរ៕