**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ

សម្តេច ឃួន សុដារី៖ ក្រោមម្លប់សន្តិភាព ការទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាល

ភ្នំពេញ៖ នៅក្នុងឱកាសទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និសិ្សតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងសិង្ហបូរី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការទទួលបានឱកាសទៅសិក្សានៅប្រទេសសិង្ហបូរី និងជប៉ុនរបស់ជ័យលាភីទំាងអស់ មិនត្រឹមជាមោទកភាពរបស់ខ្លួន និងក្រុមគ្រួសារផ្ទាល់នោះទេ តែជាមោទកភាពមួយសម្រាប់ប្រទេសជាតិថែមទៀតផង។

សម្តេច មានសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទំាងអស់នឹងក្លាយជាធនធានដ៏សំខាន់និងមានតម្លៃ ជាស្ពានសម្រាប់ការអភិវឌ្ឍអនាគតសង្គមជាតិ និងសម្រាប់អនាគតរបស់ក្មួយៗនិស្សិតផ្ទាល់។

សម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន៣០ នាក់ ដែលក្នុងនោះមានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនចំនួន ២៥ នាក់ និងទៅសិង្ហបូរីចំនួន ៥ នាក់ ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍ នាព្រឹកថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤ ។

សម្តេចរដ្ឋសភាធិបតី បានកោតសរសើរពីការសិក្សារបស់ជ័យលាភីទំាងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍ដែលមិនមែនជាការធម្មតានោះទេ គឺត្រូវទាមទារការតស៊ូនិងព្យាយាមជាខ្លំាងណាស់ និងត្រូវឆ្លងកាត់ដំណាក់កាលប្រកួតប្រជែងវាយតម្លៃយ៉ាងហ្មត់ចត់ ទើបសម្រេចទទួលបានអាហាររូបករណ៍នេះ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនេះ ជាការប្រសើរខ្លាំងណាស់ ព្រោះទំាងប្រទេសជប៉ុន និងសិង្ហបូរី ជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនជឿនលឿនខ្លាំង ហើយគេតែងចាត់ទុកប្រទេសនេះ ជាប្រទេសមួយដែលមានការរីកចម្រើន ជឿនលឿនក្នុងតំបន់ និងនៅលើលោកពិភពលោកខាងប្រព័ន្ធសិក្សាអប់រំ។ ម្យ៉ាងវិញទៀត សម្តេច បានគូសបញ្ជាក់ថាក្មួយៗនិស្សិតទំាងអស់ដែលបានកើតនិងធំធាត់នៅក្នុងសម័យសន្តិភាពនេះ ពិតជាមានសំណាងខ្លំាងណាស់ បើប្រៀបធៀបទៅនឹងសម័យសម្តេចនិងថ្នាក់ដឹកនាំផ្សេងទៀត កាលនៅវ័យក្មេង។ កាលនៅជាយុវជន សម្តេចបានជាប់អាហារូបករណ៍ Columbo នៃប្រទេសអូស្រា្តលី ផងដែរ ប៉ុន្តែមិនបានចេញទៅសិក្សានោះទេដោយសារប្រទេសជាតិបានធ្លាក់ក្នុងភ្លើងសង្រ្គាម ដែលរបបប៉ុលពតឡើងគ្រប់គ្រងប្រទេស នៅក្នុងឆ្នាំ១៩៧៥។

ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនទៀត បានខិតខំកសាង អភិវឌ្ឍប្រទេសជាតិ លះបង់គ្រប់យ៉ាងដើម្បីកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ក្នុងនាមពលរដ្ឋខ្មែរ ក្មួយៗនិស្សិតទំាងអស់ ពិតជាមានមោទកភាព ដែលបានរស់នៅក្នុងរបបសន្តិភាពដែលកម្ពុជាស្មើមុខស្មើមាត់និងគេនៅឆាកអន្តរជាតិ ខុសឆ្ងាយពីអតីតកាលដែលគេស្គាល់កម្ពុជា តែរបបខ្មែរសម្លាប់ខ្មែរ។ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពពេញលេញ និងកំពុងថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ក្នុងពេលដែលប្រទេសជាច្រើនលើពិភពលោកកំពុងស្វែងរកសន្តិភាពនៅឡើយ។

សម្តេចរដ្ឋសភាធិបតី បានក្រើនរំឭកថា ចំណេះដឹងនិងបទពិសោធន៍ដែលក្មួយៗនឹងទទួលបានពីក្រៅប្រទេសប្រាកដជាមានតម្លៃក្នុងការរួមចំណែកដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា។“ក្មួយៗអាចចាត់ទុកជាអ្នកដឹកនាំវ័យក្មេង ដែលពោរពេញទៅដោយក្តីសុបិន ថាមពល និងការលើកទឹកចិត្ត ដែលនឹងរួមចំណែកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ផ្តាំផ្ញើឱ្យក្មួយៗនិស្សិតថែរក្សាសុខភាពឱ្យបានល្អ ចេះសាមគ្គីគ្នា ក្នុងអំឡុងពេលនៅឆ្ងាយពីផ្ទះ ពីគ្រួសារ និងត្រូវខិតខំស្រូបយកចំណេះដឹង និងប្រាជ្ញាជាក់ស្តែងពីប្រទេសគេ ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង និងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។

ជាចុងក្រោយ សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់និស្សិតទំាងអស់ត្រូវរក្សាឱ្យបានគត់មត់នូវឱកាសដ៏សំខាន់នេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបប្រកបដោយបញ្ញាញាណ សីលធម៌ វិន័យ និងសេចក្តីថ្លៃថ្នូរ។ជាងនេះទៀត ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ និងត្រូវបង្កើតមិត្តភាពល្អ និងតភា្ជប់ទំនាក់ទំនងជាមួយប្រជាជនសិង្ហបុរី ជប៉ុន និងប្រទេសផ្សេងទៀត តាមដែលអាចធ្វើទៅបាន ព្រោះការតភ្ជាប់ទាំងនេះនឹងបង្កើននូវបទពិសោធន៍ ការសិក្សាផ្ទាល់ខ្លួន និងរួមចំណែកដល់ទំនាក់ទំនងអន្តរជាតិកាន់តែរឹងមាំផងដែរ។

សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តថា យុវជនត្រូវធ្វើខ្លួនជាឯកអគ្គរាជទូតម្នាក់តំណាងប្រទេសជាតិ និងត្រូវស្វែងរកផលប្រយោជន៍ជូនជាតិមាតុភូមិ ការពារតម្លៃប្រទេសជាតិ នៅគ្រប់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង