**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ**សម្ដេចបវរធិបតី លើកទឹកចិត្តសមាគមសិល្បករខ្មែរ បណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដផ្សព្វផ្សាយឱ្យកាន់តែផុលផុស តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ**អ៉ីស្រាអែល ណែនាំដល់ក្រុមបេសកម្មការទូតរបស់ខ្លួននៅអឺរ៉ុប ព្យាយាមធ្វើយ៉ាងណាឱ្យក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន ត្រូវបានចាត់ថ្នាក់​អង្គការ​ភេរវករ**មេដឹកនាំថ្មីនៅស៉ីរី ឈានដល់កិច្ចព្រមព្រៀង ជាមួយ​បណ្តាក្រុមឧទ្ទាម នៅប្រទេសមជ្ឈិមបូព៌ា ស្តីពីរំសាយនិងការធ្វើសមាហរណកម្មក្រុមទាំងនោះ នៅក្រោមក្រសួងការពារជាតិ

អភិបាលខេត្តកំពង់ធំ ណែនាំដល់មន្ទីរកសិកម្មខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើ ធ្វើការសិក្សាលើដីដែលបានដកហូតពីជនខិលខូច ធ្វើការដាំដុះកូនឈើឡើងវិញ និងការពារឱ្យបានល្អ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព និងស្ថានភាពភូមិសាស្ត្រក្នុងខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំនៅពេលនេះ គឺជាលើកដំបូងរបស់ឯកឧត្តម ក្នុងការស្តាប់នូវរបាយការណ៍ប្រចាំខែ របៀបរបបធ្វើការងារ ស្ថានភាពភូមិសាស្ត្រខេត្ត និងបញ្ហាផ្សេងៗទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន សូមថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ ដែលឈរជើងនៅទីបញ្ជាការស្រាលទាំង ១៤គោលដៅ នៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ និងតំបន់វាលក្រោម (តំបន់៣) ក្នុងប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាពេលកន្លងមក ទទួលបានលទ្ធផលយ៉ាងមានប្រសិទ្ធិភាព និងសុំបន្តនិរន្តរភាពការងារនេះ ឱ្យបានល្អប្រសើថែមទៀត ។ ក្នុងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានជួយឧត្ថម្ភដល់កម្លាំងដែលឈរជើងប្រចាំការទីបញ្ជាការស្រាលទាំង ១៤គោលដៅ ក្នុងមួយគោលដៅ ទទួលបានថវិកាចំនួន ១លានរៀល ប្រេងសាំង ចំនួន ១០០លីត្រ អង្ករ ៣០០គីឡូក្រាម ភេសជ្ជសៈស្ទីង ចំនួន ៥កេស ដោយឡែកទីបញ្ជាការស្រាលសម្រាប់អន្តរគមន៍ បន្ថែមនូវអង្ករ ចំនួន ៥០០គីឡូក្រាម។ បន្ថែមលើសពីនេះទៀត នៅទីបញ្ជាការស្រាលដែលឈរជើងនៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ ចំនួន ៧គោលដៅ ឯកឧត្តម នួន ផារ័ត្ន បានចំណាយថវិកាផ្ទាល់ខ្លួនបន្ថែម ជួយឧត្ថម្ភម៉ូតូចំនួន ២គ្រឿង ក្នុង១គោលដៅបន្ថែមទៀត។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើ ធ្វើការសិក្សាលើដីដែលបានដកហូតពីជនខិលខូច ដែលបានកាប់ទន្រ្ទាន យកដីរដ្ឋ ធ្វើការដាំដុះកូនឈើឡើងវិញ និងការពារឱ្យបានល្អ ដោយមិនមានការទន្ទ្រានថ្មីទៀតនោះទេ។

ឯកឧត្តម នួន ផារ័ត្ន ក៏បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងទាំងបី សូមបន្តនិរន្តភាពការងារដែលធ្លាប់បានអនុវត្តកន្លងមកឱ្យល្អប្រសើរថែមទៀត ព្រមទាំងធ្វើការបង្ក្រាប និងទប់ស្កាត់ ការលេងល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ការរឹតបណ្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោគ ត្រួតពិនិត្យគ្រឿងស្រវឹង អាវុធជាតិផ្ទុះ បញ្ជាក្មេងទំនើង ធ្វើការអប់រំ និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង