**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី

ឯកឧត្តម អ៊ុក ប្រជា ចូលរួមពិព័រណ៍តាំងបង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងមហាសន្និបាទលើកទី៦៥ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅស្វីស

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមការពិព័រណ៍តាំងបង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងមហាសន្និបាទលើកទី៦៥ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស និងមានសមាជិកអង្គការ WIPO ចូលរួមប្រមាណ ១៨០ប្រទេស។

ក្នុងអំឡុងពេលមហាសន្និបាទខាងលើនេះ គណៈប្រតិភូកម្ពុជា បានសហការ និងសម្របសម្រួល ដោយស្ថានបេសកកម្ម អចិន្ត្រៃយ៍ កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ បានបង្ហាញអំពីការអភិវឌ្ឍផលិតផលម៉ាកសម្គាល់ភូមិសាស្រ្ត ក៏ដូចជាតាំងបង្ហាញ ផលិតផលម៉ាក សម្គាល់ភូមិសាស្រ្តកម្ពុជាក្នុងព្រឹត្តិការណ៍នេះ រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ផ្កាអំបិលកំពត-កែប ទឹកឃ្មុំព្រៃមណ្ឌលគីរី ព្រមទាំងបានផ្ដល់អាហារជូនអ្នកចូលរួមភ្លក់រសជាតិម្រេចកំពតជ្រក់ ស្កត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគីរី ផងដែរ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រធានគណៈប្រតិភូកម្ពុជាបានសម្ដែងនូវការប្តេជ្ញាចិត្ត ក្នុងការបន្តចូលរួមជាមួយនឹងអង្គការ WIPO ក្នុងនាមជាសមាជិក និងបន្តលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ បន្ថែមទៀត។

សូមជម្រាបជូនថា ការដាក់បង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រកម្ពុជាក្នុងព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងបានផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ធ្វើឱ្យដៃគូអន្តរជាតិ និងបណ្តាប្រទេសជាច្រើនមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់លើផលិតផលម៉ាកសម្គាលភូមិសាស្រ្តកម្ពុជា ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង