**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ

ក្រសួងបរិស្ថាន ដាំកូនឈើ ៤ពាន់ដើម ក្រោមប្រធានបទ «ពន្លកបៃតង» ក្នុងបរិវេណវត្តពាមមេត្រី ស្រុកកំពង់ស្វាយ

ភ្នំពេញ៖ កូនឈើចម្រុះប្រមាណ ៤,០០០ដើម ត្រូវបានក្រសួងបរិស្ថាននាំយកមកដាំ ក្នុងបរិវេណ វត្តពាមមេត្រី ភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមប្រធានបទ «ពន្លកបៃតង» នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

ពិធីនេះរៀបចំឡើង ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តំណាងឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន, ព្រះភិក្ខុរជិរប្បញ្ញោ គូ សុភាព, លោក ជា វ៉ាន់ចាន់ អភិបាលរង ខេត្តកំពង់ធំ និងមន្ត្រីរាជការ នៃក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងដៃគូ អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សា វិស័យឯកជន ភ្ញៀវជាតិ-អន្តរជាតិ ប្រជាសហគមន៍ ប្អូនៗយុវជន និងសិស្សានុសិស្សជាច្រើនរយនាក់។

ឯកឧត្តម អនុរដ្ឋលេខាធិការ ខ្វៃ អាទិត្យា បានថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ហើយតាម រយៈយុទ្ធសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួង បរិស្ថានឱ្យរៀបចំឡើង នូវយុទ្ធសាស្ត្រចក្រា ដែលមាន សរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ សរសរស្ដម្ភទីមួយ ភាពស្អាត គឺសំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់ស្រាយស្អាត មានសណ្តាប់ធ្នាប់ល្អទាក់ទាញភ្ញៀវ ទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ។

ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា ក្រសួងបរិស្ថាន បានជំរុញការដាំដើមឈើឱ្យច្រើន ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។

តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា ឆ្នាំ២០២៣ រហូតមកធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤។ ព្រឹត្តិការណ៍ «ពន្លកបៃតង» នឹងប្រារព្ធធ្វើ នាថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយ និងចែកកូនឈើជូនសាធារណជនយកទៅដាំ នៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្ដីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធស្របនឹងយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព ក្នុងគោលបំណងចម្បង គឺលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាំពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង