**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តត្បូងឃ្មុំថ្មី ស្នើឱ្យមន្ត្រីរាជការ រក្សាសាមគ្គីភាព រួបរួមគ្នា និងបំពេញការងារឱ្យបានល្អ ដើម្បីជួយឱ្យខេត្តទទួលបាន ភាពរីកចម្រើនទៅមុខជាបន្តទៀត

ភ្នំពេញ៖ ឯកឧត្ដម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។

ការជួបសំណេះសំណាលនេះ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាមួយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងរដ្ឋបាលខេត្តត្បូងឃ្មុំ និងដើម្បីជាការបង្ហាញនៅភាពស្និទស្នាលក្នុងនាមជាមហាគ្រួសារតែមួយ ហើយក៏ជាលើកដំបូង សម្រាប់ការបង្ហាញខ្លួនជាអភិបាលខេត្តត្បូងឃ្មុំថ្មីផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ត បានលើកឡើងថា សូមបងប្អូនធ្វើការដោយមានសាមគ្គីភាពផ្ទៃក្នុង តាមមូលបទ «ក្រុមគ្រួសារខេត្តត្បូងឃ្មុំតែមួយ»។ គ្រប់មន្ត្រីទាំងអស់ សូមមានការរួបរួមគ្នាជាធ្លុងមួយ ដើម្បីធ្វើឱ្យមានសាមគ្គីភាព និងភាពរីកចម្រើនសម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំយើង។

មួយវិញទៀតនោះ ឯកឧត្ដមអភិបាលខេត្ត ក៏ស្នើឱ្យលោកនាយករដ្ឋបាល និងនាយកទីចាត់ការធនធានមនុស្សរៀបចំពិនិត្យ មើលលទ្ធភាពមន្រ្តីជាប់កិច្ចសន្យាចំណុះរដ្ឋបាលខេត្ត ដើម្បីរៀបចំឱ្យមានតម្លាភាពនិងសមភាពរវាងគ្នានិងគ្នា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានបន្តលើកឡើងនៅប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយលោកគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងជីកព្រែកជីក ហ្វូណន-តេជោ ហើយសូមស្នើឱ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គាំទ្រលើគម្រោងព្រែកជីហ្វូណនតេជោនេះ ព្រោះព្រែកជីកហ្វូណនតេជោនេះ គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញ របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈផ្លូវទឹកដោយខ្លួនឯងលើកដំបូងបង្អស់ ហើយវាក៏ធ្វើឱ្យមានភាពរីកចម្រើនទាំងផ្នែកការទូតទំនាក់ទំនងទីផ្សារសេដ្ឋកិច្ចកម្ពុជាផងដែរ។

ឯកឧត្ដម ប៉ែន កុសល្យ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំកម្មវិធីប្រគុំតន្ត្រីខ្នាតធំដើម្បីធ្វើការអបអរសាទរចំពោះការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយធ្វើការអុជកាំជ្រួច ទូងស្គរ វាយគង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។

ជាចុងក្រោយឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ត បានស្នើឱ្យមន្ត្រីរាជការទាំងអស់ រក្សាបាននៅសាមគ្គីភាព រួបរួមគ្នា និងបំពេញនៅកិច្ចការងារភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរដើម្បីជួយឱ្យខេត្តត្បូងឃ្មុំទទួលបាន ភាពរីកចម្រើនជឿនលឿនទៅមុខជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង