**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំពិគ្រោះយោល់លើការរៀបចំសេចក្ដីព្រាងប្រកាស ស្ដីពីការចុះបញ្ជីស្នាក់នៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោល់លើការរៀបចំសេចក្ដីព្រាងប្រកាស ស្ដីពីការចុះបញ្ជីស្នាក់នៅ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីជំនាញដែលពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម រាជធានីភ្នំពេញ, លោកស្នងការរង ខេត្តកណ្តាល, លោកស្នងការរង ខេត្តព្រះសីហនុ, លោកស្នងការរង ខេត្តសៀមរាប, និងលោកស្នងការរង ខេត្តបាត់ដំបង ព្រមទាំងលោកនាយការិយាល័យទទួលផែនការងារស្ថិតិប្រជាពលរដ្ឋផងដែរ។

នេះជាកិច្ចប្រជុំមួយសំខាន់ បន្ទាប់ពីមានការពិគ្រោះយោបល់ផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ និងនាយកដ្ឋានជំនាញ ដែលមានបទពិសោធន៍លើការងារគ្រប់គ្រងការស្នាក់នៅ ដើម្បីផ្តល់យោបល់លើចំណុចមួយចំនួនដែលជាគន្លឹះ និងជាបរិបទថ្មី នៃការចុះបញ្ជីស្នាក់នៅ។

កិច្ចប្រជុំនេះផងដែរគឺផ្តោតសំខាន់ទៅលើចំណុចមួយគឺធ្វើយ៉ាងណាឱ្យការចុះបញ្ជីស្នាក់នៅបានគ្រប់ៗគ្នា ជាប់លាប់ និងអចិន្រ្តៃយ៍។ ព្រោះដោយកន្លងមកយើងអនុវត្តលើការចុះបញ្ជីស្នាក់នៅនេះទៅតាមអនុក្រឹត្យចំនួន០២គឺ៖ ១/. អនុក្រឹត្យ ស្តីពីសៀវភៅស្នាក់នៅឆ្នាំ១៩៩៧ និង២/. អនុក្រឹត្យ ស្តីពីសៀវភៅគ្រួសារឆ្នាំ១៩៩៨ និងបន្តអនុវត្តរហូតមកដល់បច្ចុប្បន្នដែលទទួលបានការអនុវត្តដោយរលូន ជាមួយនឹងសមិទ្ធផលល្អប្រសើរ តែក៏មានបញ្ហារួមមួយគឺការចុះបញ្ជីមិនបានពេញលេញ។ ប៉ុន្តែបន្ទាប់ច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ចូលជាធរមាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ មក ការចុះបញ្ជីស្នាក់នៅគឺត្រូវធ្វើឱ្យបានគ្រប់ៗគ្នា ជាប់លាប់ និងអចិន្រ្តៃយ៍។ ដោយគោលបំណងសំខាន់ នៃការចុះបញ្ជីស្នាក់នៅនេះ គឺជាការរាប់ចំនួនមនុស្ស ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង