**សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់**មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល**ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ**សម្តេចធិបតី ណែនាំឱ្យបន្តអនុវត្ត និងស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨៨០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍បានបង្ហាញពីសារៈសំខាន់ក្នុងនាមជាអ្នកដឹកនាំ ជួយបង្កើនឱ្យមានការរីកចម្រើន ទាំងចំណេះដឹង ការគិតពិចារណ និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារប្រចាំថ្ងៃ ជាពិសេសក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅគ្រប់ទីតាំងសុខាភិបាលទាំងវិស័យសាធារណៈ និងឯកជន។

ក្នុងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើក ០៤ចំណុចធំៗ ដែលទាក់ទងនឹង PDIA ក្នុងការដោះស្រាយបញ្ហាការងារ ក្នុងនាមជាអ្នកដឹកនាំ ដូចជា ១) ការដោះស្រាយនៅនឹងកន្លែង ២) ដំណោះស្រាយទៅតាមកាលៈទេសៈ ៣) ការព្យាយាម និងរៀនសូត្រ ដោយការគិតពិចារណាដោះស្រាយរង្វិលជុំ ៤) ការបង្ហាញលទ្ធផលវិជ្ជមាន ដែលជាគំរូសម្រាប់ការអនុវត្ត។ ដូចនេះ ការដោះស្រាយបញ្ហាដែលជួបប្រទះទាំងអស់នេះ ជាកំណែទម្រង់ថ្មីមួយសម្រាប់គ្រប់អង្គភាពអនុវត្តតាម និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំបន្ថែមក្នុងវគ្គបណ្តុះបណ្តាលក្នុងនាមជាអ្នកដឹកនាំ ត្រូវតែមានភាពច្បាស់លាស់ ម៉ត់ចត់ និងរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តការងារឱ្យបានល្អ ព្រមទាំងត្រូវមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការជម្រុញការងារឱ្យកាន់តែមានភាពទូលំទូលាយ និងរីកចម្រើនរឹងមាំ ក្នុងនោះរួមមានភាពជាអ្នកដឹកនាំ នវានុវត្តន៍ ការធ្វើការជាក្រុម ការគ្រប់គ្រងដោយមានចក្ខុវិស័យនិងគោលដៅច្បាស់លាស់ យុទ្ធសាស្ត្រ និងការដោះស្រាយបញ្ហាប្រឈម ។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលចាប់ពីសប្តាហ៍នេះមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង