**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញធ្វើសេចក្តីថ្លែងការណ៍ ក្នុងវេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២៤ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក


ភ្នំពេញ៖ នៅថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង បានអញ្ជើញចូលរួមវេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២៤ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សូមជម្រាបថា ក្នុងអំឡុងវេទិកា ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើសេចក្តីថ្លែងការណ៍ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រោមប្រធានបទ របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការលុបបំបាត់ភាពក្រីក្រក្នុងគ្រាមានវិបត្តិ ដោយផ្តល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និរន្តរភាព មានភាពធន់ និងនវានុវត្តន៍ និងបានធ្វើសេចក្តីថ្លែងការណ៍ស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្ដីពីទឹកស្អាត និងអនាម័យ (SDG 6) នៅក្នុងព្រឹត្តិការណ៍ពិសេសកម្មវិធីសកម្មភាពទឹក។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបប្រាប់ដល់អង្គវេទិកាថា ប្រទេសកម្ពុជាបានប្តេជ្ញាចូលរួមចំណែកនៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញ បង្កើនភាពធន់នឹងអាកាសធាតុ និងលើកកម្ពស់ការគ្រប់គ្រងដីនិងទឹកប្រកបដោយនិរន្តរភាព ព្រមទាំងបានអំពាវនាវឱ្យមានការពង្រឹងសាមគ្គីភាពជាសាកល ដើម្បីដោះស្រាយគម្លាតផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការកសាងសមត្ថភាព។

សូមបញ្ជាក់ថា វេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២៤ ប្រព្រឹត្តទៅពីថ្ងៃទី១៥-១៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមានសមាជិកចូលរួមប្រមាណ ១៦៩ប្រទេសមកពីគ្រប់តំបន់។ ដោយឡែកប្រទេសកម្ពុជា សាធារណរដ្ឋឆេក និងហ្ស៊កដានី ត្រូវបានអង្គការសហប្រជាជាតិជ្រើសរើសជាប្រទេសដែលអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្ដីពីទឹកស្អាត និងអនាម័យ បានល្អប្រសើរ និងបានអញ្ជើញតំណាងពីប្រទេសទាំង៣ ដើម្បីធ្វើការចែករំលែកបទពិសោធន៍ទៅដល់បណ្តាប្រទេសផ្សេងទៀតដែលកំពុងជួបបញ្ហា ៕

អត្ថបទដែលជាប់ទាក់ទង