រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ និងអនុម័ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី២ អណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលសាលាខេត្ត ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វាទ្វេភាគីទាំង៣ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
-ពិនិត្យ និងអនុម័តសេចក្តីកំណត់ហេតុនៃកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាខេត្ត
-ពិនិត្យ និងអនុម័តសេចក្តីព្រាងដីការស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត
-ពិនិត្យ និងអនុម័តសេចក្តីសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញរបស់ក្រុមប្រឹក្សាខេត្តលើកទី១ អាណត្តិទី៤ សម្រាប់រយៈពេល ១២ខែ គិតចាប់ពីចាប់ផ្តើមកិច្ចប្រជុំសាមញលើកទី២
-បញ្ហាផ្សេងៗ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតលក្ខត្តិកៈ មូនិធិមរណៈសង្គ្រោះក្រុមប្រឹក្សារាជធានី ខេត្ត ៕