នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការត្រៀមលក្ខណៈទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ មកបំពេញទស្សនកិច្ចនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការត្រៀមលក្ខណៈទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕