លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្នើរក្រសួងធម្មការ សហការជាមួយគណៈសង្ឃនាយក បកប្រែគម្ពីរព្រះត្រៃបិដក ពីភាសាបាលី មកភាសាជាតិ និងពិចារណាដាក់បញ្ចូលក្នុងកម្មវិធីសិក្សាដល់សិស្ស និស្សិត
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានស្នើរដល់ក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយក ធ្វើការបកប្រែគម្ពីរព្រះត្រៃបិដក ពីភាសាបាលី មកភាសាជាតិ និងពិចារណាដាក់បញ្ចូលក្នុងកម្មវិធីសិក្សាដល់សិស្ស និស្សិត។
ការស្មើរបែបនេះរបស់លោកជំទាវបណ្ឌិត បានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធនានា នៅវត្តព្រឹក្សា ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
លោកជំទាវបណ្ឌិត បានបន្ថែមថា បច្ចុប្បន្នព្រះពុទ្ធសាសនាត្រូវបានចូលទៅក្នុងកម្មវិធីសិក្សាដល់សិស្ស និស្សិត ដើម្បីបញ្រ្ចាបការយល់ដឹងដល់យុវជន យល់ដឹងឲ្យកាន់តែច្បាស់នូវវិភាគទានស្មារតី បណ្តុះនូវ គុណធម៌ សីលធម៌ សុជីវធម៌ ដើម្បីក្លាយជាធនធានបញ្ញាវ័នមួយប្រកបដោយគុណភាព៕