**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា**ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត**រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ**គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤%

បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បើកវគ្គហ្វឹកហ្វឺន​បំប៉ន​យុទ្ធ​វិធី​ និង​អប់រំ​ចិត្ត​សាស្ត្រ​ ជូន​ដល់​កងកម្លាំង​ប្រចាំ​ឆ្នាំ​២០២៤

ភ្នំពេញ៖ នៅ​​ថ្ងៃ​ទី​១៧ ខែ​កក្កដា​ ឆ្នាំ​២០២៤ នៅ​ទីបញ្ជាការ​កងវរសេនាតូចលេខ​១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បាន​ដំណើរ​ការ​បេីកវគ្គហ្វឹកហ្វឺន​បំប៉ន​យុទ្ធ​វិធី​ និង​អប់រំ​ចិត្ត​សាស្ត្រ ជូន​ដល់​កងកម្លាំង​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ប្រចាំ​ឆ្នាំ​២០២៤ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ស្ថិត​ក្រោម​អធិបតីភាព​ឧត្តម​សេនីយ៍​ទោ សុក​ រីនណា​ មេបញ្ជាការ​រង​ នាយ​សេនា​ធិការ​ តំណាង​ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក ពៅ​ ហេង​ មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការ​យោធភូមិភាគ​ទី​៤​ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ឡើង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ និង​បាន​រាយការណ៍​អំពី​ស្ថានភាព​រួម​នៃការ​បេីកវគ្គហ្វឹកហ្វឺន​បំប៉ន​យុទ្ធ​វិធី​ និង​អប់រំ​ចិត្ត​សាស្ត្រ​ប្រចាំ​ឆ្នាំ​២០២៤ តាម​កម្មវិធី​ និង​ផែនការ​ហ្វឹកហ្វឺន ដែល​ថ្នាក់​លើ​បាន​កំណត់​ ហើយ​ការហ្វឹក​ហ្វឺន​រៀនសូត្រ​នៅ​ពេល​នេះ​មាន​រយៈពេល​៩១​ថ្ងៃ​ ដោយ​មាន​សិក្ខាកាម​ត្រូវ​ចូលរួម​ហ្វឹកហាត់​ចំនួន​៨០នាក់​ និងគណៈគ្រប់គ្រង​វគ្គ គ្រូ​យោធា​ចារ្យ​ ព្រមទាំង​អ្នក​បម្រើការ​ចំនួន​១០នាក់​ ។​

ឧត្ដមសេនីយ៍​ទោ​ សុក​ រីនណា​ មេបញ្ជាការ​រង​ នាយ​សេនា​ធិការ យោធភូមិភាគ​ទី​៤​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​មេបញ្ជាការ​ មេបញ្ជាការ​រង​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ភារកិច្ច ដែល​ថ្នាក់​លើ​បាន​ប្រគល់​ជូន​ទទួលបាន​ជោគជ័យ​ និង​បាន​ផ្តាំ​ផ្ញើ​ដល់​យោធា​ចារ្យ​ និង​សិក្ខាកាម ដែល​បាន​ចូលរួម​ហ្វឹកហ្វឺន​រៀនសូត្រ​នៅពេលនេះ​ ត្រូវ​យកចិត្តទុកដាក់​បង្រៀន​ រៀន​សូត្រ​តាម​កម្មវិធី​ និង​ខ្លឹមសារ​មេរៀន ដែល​បាន​គ្រោង​ទុក​ ។ ជាមួយ​នោះ​ត្រូវ​គោរព​វិន័យ​សាលា​ក្នុង​ពេល​រៀន​សូត្រ​ ព្រមទាំង​មាន​ការ​សាមគ្គី​ភាព​ល្អ​ រវាង​គ្នា​នឹង​គ្នា​ រវាង​សិក្ខាកាម​ និង​យោធា​ចារ្យ​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ។

លោកនាយចំណង់ ឈួន រ៉ុម តំណាង​ឲ្យ​សិក្ខាកាម​ទាំង​អស់​ បាន​ឡេីង​ប្តេជ្ញា​ចិត្ត​ គោរព​អនុវត្ត​ន៍​តាម​បទបញ្ជា​ និង​ការ​ណែនាំ​របស់​ឯកឧត្តម​មេបញ្ជាការ​រង នាយ​សេនា​ធិការ យោធភូមិភាគ​ទី​៤​ ដែល​បាន​ប្រគល់​ និង​ប្តេជ្ញា​ចិត្ត​គោរព​អនុវត្ត​ន៍​តាម​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​សាលា​ ព្រមទាំង​ខិតខំ​រៀនសូត្រ​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង​តាម​មេរៀន ដែល​គ្រូ​យោធា​ចារ្យ​បាន​បង្ហាត់​បង្រៀន​ ដេីម្បី​បម្រើ​ជាតិ​ ប្រជាជន​ និង​អង្គភាព​ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ពេល​បញ្ចប់​វគ្គ​ និង​ត្រៀម​ខ្លួន​ជានិច្ច​អនុវត្តន៍​តាម​បទបញ្ជា​ ជាកងកម្លាំងអន្តរាគមន៏​ ក្នុង​កិច្ច​សហប្រតិបត្តិការ​ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត ដេីម្បី​​ដោះស្រាយ​សភាពការណ៍​ផ្សេងៗ ដែល​កេីតមានឡេីងជាយថាហេតុ​ ពិសេសកិច្ចសហប្រតិ​ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។​

នៅ​ក្នុង​ពិធី​បេីកវគ្គហ្វឹកហ្វឺន​បំប៉ន​យុទ្ធ​វិធី​ និង​រៀនសូត្រ​ អប់រំ​ចិត្ត​សាស្ត្រ​ ប្រចាំ​ឆ្នាំ​២០២៤​ នេះ​ ឯក​ឧត្ដម​ឧត្ដមសេនីយ៍​ឯក​ពៅ​ ហេង​ មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការ​យោធភូមិភាគ​ទី​៤​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ផងដែរ​ ។ ដោយ​ឡែក​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​បាន​ឧត្ថម្ភ​អង្ករ​ចំនួន​ ៥០០​ គីឡូ​ក្រាម​ មីជាតិចំនួន​ ១០​ កេស​ ត្រីខ​កំប៉ុង​ចំនួន​ ២០​ យួរ​ និង​ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​ ១០​ យួរ​ សម្រាប់​ផ្គត់ផ្គង់​ដល់​រោង​បាយ​ក្នង​ហូបចុក​ប្រចាំថ្ងៃ​របស់​សិក្ខា​កាម​ផងដែរ​ ។

ជាចុងបញ្ចប់ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់​ នៃបញ្ជាការដ្ឋាន​​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមប្រកាសគាំទ្រយ៉ាងពេញទំហុង​និង​ជាថ្មីម្តងទៀត នូវគម្រោងស្ថាបនាព្រែកជីកប្វត្តសាស្ត្រហ្វូណនតេជោ ដែលនិងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ឲ្យទទួលបានជោគជ័យ ដើម្បីសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា​ ៕  

អត្ថបទដែលជាប់ទាក់ទង