**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ

តំបន់ប្រតិបត្តិការសឹករងកណ្ដាល រៀបចំពិធីប្រគល់-ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២៣ រដូវប្រាំងឆ្នាំ២០២៣-២០២៤

ភ្នំពេញ៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ តំបន់ប្រតិបត្តិការសឹករងកណ្ដាល បានរៀបចំពិធីប្រគល់-ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២៣ រដូវប្រាំងឆ្នាំ២០២៣-២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការរុករកជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុខេត្តកណ្ដាល ឯកឧត្តមឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការស្ដីទីយោធភូមិភាគពិសេស និងបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ត្រី ហ្វិញ វ៉ាន់ង៉ន ស្នងការរងនយោបាយ និងជាប្រធានគណៈចង្អុលការលេខ ៥១៥ យោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការជំនាញខេត្តកណ្តាល។

ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ ជួសមុខឱ្យគណៈ អភិបាលខេត្ត សូមវាយតម្លៃខ្ពស់ចំពោះក្រុមការងារជំនាញកម្ពុជា ក្រុមK90 ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងចង្អុលបង្ហាញ រួមសហការ ជំនះគ្រប់ឧបសគ្គ ក្នុងការស្វែងរក ជីកលើកអដ្ឋិធាតុ ហើយកម្ពុជានិងវៀតណាម គឺជាអ្នកជិតខាងដ៏ល្អ មានចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជា ប្រពៃណីល្អផូរផង់ រួមសហការលើគ្រប់វិស័យ ធ្លាប់មានប្រវត្តិប្រកៀកស្មា តស៊ូប្រយុទ្ធជាមួយសត្រូវរួម ធ្លាប់ជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុទាមទាររំដោះជាតិមាតុភូមិ តួយ៉ាង កម្ពុជាធ្លាប់បានបូជាសាច់ ស្រស់ឈាមស្រស់ក្នុងសម័យសង្គ្រាមបណ្តេញចក្រពត្តិអាមេរិក ជួយឱ្យប្រទេសវៀតណាមអាច បង្រួបបង្រួមទឹកដី។

ឯកឧត្តមបានបន្តទៀតថា៖ ក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិក សន្តិភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទើបប្រទេសកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ននេះ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់ទុកចំណងទំនាក់ ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម គឺជាចំណងទំនាក់ទំនងពិសេស។

ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល សង្ឃឹមយ៉ាងមុតមាំថា៖ ក្រុមការងារជំនាញកម្ពុជា និងក្រុម K៩០ យោធភូមិភាគ៩ នៃកងទ័ពប្រជាជន វៀតណាម ភាគីទាំងពីរនៅតែបន្តសហការយ៉ាងជិតស្និទ្ធ ក្នុងភារកិច្ចរុករក ជីកលើក និងធ្វើ មាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពនិងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅ ភូមិសាស្ត្រខេត្តកណ្តាល ទទួលបានជោគជ័យបន្ថែមទៀត។

ឯកឧត្តមឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការជំនាញខេត្តកណ្តាល បានអីដឹងថា៖ ក្នុងភូមិសាស្ត្រខេត្តកណ្តាលជំហានទី២៣ រដូវប្រាំង ឆ្នាំ២០២៣-២០២៤ រវាងគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជន វៀតណាម និងគណៈកម្មការជំនាញខេត្តកណ្តាល ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៣ ក្នុងកិច្ចសហការនេះ កម្លាំងក្រុមK90 រួមជាមួយកម្លាំងយោធភូមិភាគពិសេស និងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងកណ្តាលជាស្នូល បានចុះស្រាវជ្រាវ រុករកជីកលើក អដ្ឋិធាតុនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយសម្រេចលទ្ធផលបានចំនួន២៣ អដ្ឋិធាតុ ក្នុងនោះ៖
– ជីកលើកក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល ចំនួន ១៧ អដ្ឋិធាតុ
– ជីកលើកក្នុងភូមិសាស្ត្រក្រុងសំពៅពូន ចំនួន ០៦ អដ្ឋិធាតុ ហើយកន្លងមកកិច្ចសហការ រុករក ជីកលើក អដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយគិតពី ឆ្នាំ២០០២ រហូតដល់ឆ្នាំ២០២៣ (ពីជំហានទី១ រហូតដល់ជំហានទី២២) សម្រេចលទ្ធផលបាន ចំនួន១.២៤៣ អដ្ឋិធាតុ និងបានធ្វើពិធីប្រគល់-ទទួល និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេស វិញរួចរាល់។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ្វិញ វ៉ាន់ង៉ន ស្នងការរងនយោបាយ និងជាប្រធានគណៈចង្អុលការលេខ ៥១៥ យោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម បានសម្ដែងនូវការអរគុណ និងជូនពរដល់ឯកឧត្តមប្រធានគណៈកម្មាធិការរុករកជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុខេត្តកណ្ដាល និងក្រុមការងារជំនាញ និងទំនាក់ទំនងមិត្តភាពប្រពៃណីនៃប្រទេសយើងទាំងពីរកម្ពុជា -វៀតណាម និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឋិតថេរជានិរន្តរភាព ៕

អត្ថបទដែលជាប់ទាក់ទង