**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

កិច្ចប្រជុំពេញអង្គលើកទី៣របស់បក្សកុម្មុយនីស្តចិនអាណត្តិលើកទី២០ជំរុញ ល្បឿននៃការធ្វើកំណែទម្រង់ផ្តោតលើលក្ខណៈបរិយាប័ន្ន និងមានភាពបន្ស៊ីគ្នា

ដោយផ្តោតលើគោលបំណងដើមរបស់ខ្លួនយ៉ាងទៀងទាត់ ថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ដើម្បីបន្តការប្រកាន់យកមាគ៌ានៃការអភិវឌ្ឍសង្គមនិយមតាមបែបផែនចិននឹងក្លាយជាករណីយកិច្ចប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់បក្សកុម្មុយនីស្តចិនក្នុងការសម្រេចបានសមិទ្ធផលមហិមាជាច្រើនសម្រាប់យុគសម័យថ្មីនេះ។ កិច្ចប្រជុំពេញអង្គលើកទី៣នេះនឹងបង្កើនស្មារតីរបស់ជនកុម្មុយនីស្តនិងសមាជិកទាំងអស់របស់បក្សកុម្មុយនីស្តចិនត្រូវបន្តត្រៀមខ្លួនរួចជាស្រេចចូលរួមក្នុងដោះស្រាយបញ្ហាសកល ដើម្បីផ្តល់វិបុលភាពនិងឧត្តមានុភាពក្នុងការសម្រេចបានការស្តារភាពអស្ចារ្យឡើងវិញជូនប្រទេសនិងប្រជាជនចិន ព្រមទាំងខិតខំជំរុញល្បឿននៃកិច្ចស្វាគមន៍ដំណើរវិលត្រឡប់របស់កោះតៃវ៉ាន់មកកាន់មាតុភូមិរបស់ខ្លួនវិញក្នុងពេលដ៏ខ្លីនាំទៅដល់ការសម្រេចបានសុបិនចិន ក៏ដូចជាផ្តល់កម្លាំងគ្រប់គ្រាន់ដល់ប្រទេសចិនរួមគ្នាជាមួយពិភពលោកក្នុងការរួមគ្នាជំរុញល្បឿននៃការកសាងភាពជាដៃគូដែលផ្តល់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការអភិវឌ្ឍ សន្តិភាព វិបុលភាព សមភាព និងភាពយុត្តិធម៌នៅទូទាំងពិភពលោក។ បន្ថែមពីលើនេះ កិច្ចប្រជុំពេញអង្គលើកទី៣នឹងផ្តល់លទ្ធផលវិជ្ជមានដល់ការអនុវត្តកាន់តែប្រសើរឡើងដល់ភាពស្រស់ស្អាតរបស់ប្រទេសចិន ការរួមចំណែកពង្រីកទំហំវិមាត្រនៃអរិយធម៌អេកូឡូស៊ី សេដ្ឋកិច្ចបៃតង និងគោលការណ៍សន្តិភាពនិយមជាដើម។

ដោយផ្តោតលើមាគ៌ាសម្រេចទិសដៅកំណែទម្រង់ស៊ីជម្រៅនិងការបើកទូលាយលើវិស័យសេដ្ឋកិច្ចស្របតាមនិន្នាការពិភពលោកបច្ចុប្បន្ន កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០នឹងបន្តគូសរំលេចនូវកិច្ចអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនតាមរយៈការប្រើប្រាស់ពាក្យដ៏សាមញ្ញរបស់ប្រទេសចិន នោះគឺពិភពលោកបច្ចុប្បន្នជាពិភពលោកដែលបើកចំហ ហើយប្រទេសចិនមិនអាចអភិវឌ្ឍនៅពីក្រោយការបិទទ្វារ និងរឹងរឹតតែមិនអាចអភិវឌ្ឍនៅដាច់ដោយឡែកពីពិភពលោកទាំងមូលបានឡើយ។ កិច្ចប្រជុំពេញអង្គលើកទី៣នេះបានលាតត្រដាងដោយច្បាស់លាស់ថាប្រទេសចិននៅតែបន្តធ្វើកំណែទម្រង់ ហើយចិនយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀតទៅលើភាពបន្ស៊ីគ្នានៃផែនការការងារ ការអនុវត្តការងារក៏ដូចជាលទ្ធផលការងារ។ លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣នេះនឹងធានាឲ្យបានថា វិធានការកំណែទម្រង់ទាំងនោះសំដៅចំគោលនយោបាយរបស់ខ្លួន ហើយវិធានការទាំងនោះនឹងមានការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកផ្តោតទៅលើការសម្រេចគោលដៅនៃវិថីនៃការបន្តធ្វើកំណែទម្រង់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយស្របនឹងតថភាពដែលបានបង្ហាញយ៉ាងប្រត្យក្សថា វឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសចិនបន្តជាកាលានុវត្តភាពនៃកំណើនសេដ្ឋកិច្ចសកល។

ដោយផ្តល់ជូនវិបុលភាពកាន់តែប្រសើរដល់ប្រជាជាតិចិន កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០នឹងបន្តមរតកនៃទំនុកចិត្តនៅក្នុងវប្បធម៌ប្រវត្តិសាស្ត្រដ៏រុងរឿងជាង៥០០០ឆ្នាំរបស់ខ្លួនដែលចាក់ឬសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងរបស់ប្រជាជាតិចិន និងប្រជាជាតិនានាដែលបានបន្ស៊ីសញ្ញាណវប្បធម៌ចិនទៅក្នុងសង្គមរស់នៅរបស់ខ្លួន។ កិច្ចប្រជុំពេញអង្គលើកទី៣នេះនឹងបន្តស្មារតីរួមរបស់ប្រជាជាតិចិនទាំង៥៦ជនជាតិក្នុងការលើកកម្ពស់តម្លៃស្នូលនៃសង្គមរបស់ប្រទេសចិន លើកស្ទួយស្មារតីជាតិដែលបង្ហាញពីក្តីស្រឡាញ់អរិយធម៌ ព្រមទាំងចូលរួមជាចំណែកយ៉ាងសកម្មឆ្លើយតបនឹងការអនុវត្តដោយល្អប្រសើរនូវខ្លឹមសារជាសារវន្តនៃគំនិតផ្តួចផ្តើមអរិយធម៌សកលសម្រាប់មនុស្សជាតិ ហើយវាក៏ជាគ្រឹះដ៏រឹងមាំមួយសម្រាប់ប្រទេសចិនឈានឆ្ពោះទៅកសាងប្រទេសសង្គមនិយមសម័យទំនើបប្រកបដោយភាពរុងរឿង ប្រជាធិបតេយ្យ ស៊ីវិល័យ និងភាពសុខដុមរមនា។
ដោយរក្សានូវគោលនយោបាយការទូតសន្តិសហវិជ្ជមានដូចមានចែងក្នុងគោលការណ៍សន្តិភាពទាំង៥ចំណុចតាំងពី៧០ឆ្នាំមុន កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០នឹងរំលេចយ៉ាងច្បាស់ថា ប្រទេសចិននឹងបន្តតួនាទីយ៉ាងសកម្មរបស់ខ្លួនជំរុញពន្លឺរស្មីឥទ្ធិពលនៃសន្តិភាព ហើយតាមរយៈប្រាជ្ញាចិនស្តីពីការរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិនឹងជំរុញល្បឿននិន្នាការសកលឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះដោយទទួលបាននូវសន្ទុះគាំទ្រប្រទេសចិនកាន់តែខ្លាំងឡើង។ ប្រាជ្ញាចិនបានកំពុងដាស់តឿនមនុស្សជាតិដែលកំពុងស្ថិតនៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏សំខាន់ ស្របជាមួយនិងការប្រែប្រួលនិងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ដើម្បីរួមគ្នានិន្នាការឆ្ពោះទៅរកពិភពលោកពហុប៉ូល រួមគ្នាលើកកម្ពស់ពិពិធកមុ្មនៃវប្បធម៌ រួមគ្នាតភ្ជាប់ និងការអាស្រ័យលើគ្នាទៅវិញទៅមករវាងប្រទេសនិងប្រជាជន។ កិច្ចប្រជុំពេញអង្គលើកទី៣នេះនឹងបញ្ជាក់កាន់តែច្បាស់លាស់ពីបុរេសកម្មរបស់ប្រទេសចិនដែលតែងគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ហើយរួមជាមួយបណ្តាប្រទេសនានាសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ។ ប្រទេសចិនយល់ថា ពិភពលោកគួរតែអនុញ្ញាតដោយសោមន្សរីករាយឱ្យពន្លឺនៃសន្តិភាពឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ នាំគ្នាជំរុញល្បឿនការអភិវឌ្ឍប្រកបដោយចីរភាព និងការធានាឲ្យមានការរីកចម្រើនផ្នែកអរិយធម៌ ដែលនេះជាអ្វីដែលបក្សកុម្មុយនីស្តចិនតែងប្រាថ្នានិងផ្តល់ជូនដល់ប្រជាជាតិចិនក៏ដូចជាបំណងប្រាថ្នារបស់ប្រជាជនគ្រប់ប្រទេសទាំងអស់ចង់បាន ហើយវាក៏ជាការទទួលខុសត្រូវ ដែលរដ្ឋបុរសទាំងអស់ក្នុងជំនាន់របស់យើងនេះគួរតែរែកពុន។

ជារួម លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០នឹងបង្ហាញដល់ពិភពលោកថាប្រទេសចិនដែលជាសមាជិកស្ថាបនិករបស់អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ដែលបានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិនឹងបង្កើនសកម្មភាពរបស់ខ្លួនចូលរួមជាមួយបណ្តាប្រទេសនានាក្នុងការរួមគ្នាថែរក្សាសន្តិភាព វិបុលភាព វឌ្ឍនភាពរបស់មនុស្សជាតិ ដោយខិតខំបង្កើនកម្លាំងជាមួយបណ្តាប្រទេសនានាទាំងអស់ក្នុងការរួមសាមគ្គីគ្នាដោះស្រាយបញ្ហាសកលដោយឈរយ៉ាងរឹងមាំលើទម្រនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង