សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បើកវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មី ចំនួន ៣៦ នាក់ក្នុងស្រុកស្វាយទាប
ភ្នំពេញ៖ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មី សរុបចំនួន ៣៦នាក់ ស្ត្រី១៨ នាក់ មកពីឃុំ កណ្តៀងរាយ និង ឃុំប្រសូត្រ ក្នុងស្រុកស្វាយទាបនាព្រឹក ថ្ងៃ ពុធ ទី ១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលវគ្គបណ្តុះបណ្តាលស្តីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង។
ពិធីនេះបានការអញ្ជើញចូលរួមពីលោក សរ វណ្ណា នាយកសាខាតំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា លោក រៀម រិទ្ធី អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប ដែលពីធីនេះធ្វើនៅទីសាលប្រជុំសាលាស្រុក ក្នុងគោលបំណងដើម្បីផ្តល់ការយល់ដឹងអំពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ និងផ្តល់ចំណេះដឹងអំពីវិជ្ជាសង្គ្រោះបឋម ដល់អ្នកស្ម័គ្រចិត្តក្នុងការបំពេញការងារភារកិច្ចជាប្រតិបត្តិករមនុស្សធម៌ជួយសង្គ្រោះដល់ជនរងគ្រោះ និងងាយរងគ្រោះក្នុងសហគមប្រកបដោយប្រសិទ្ធិភាព៕