**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ស្នើឱ្យសហគ្រិនចិន សម្លឹងមើលឱកាសវិនិយោគផ្នែកកសិកម្ម និងឧស្សាហកម្ម នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ក្នុងជំជួបជាមួយសហគ្រិនចិនប្រមាណ៥០នាក់ ដែលជាសមាជិកនៃសហព័ន្ធ សហគ្រិនចិនក្រៅប្រទេស មកពីខេត្តជីជាំង នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរ ឱ្យសហគ្រិនចិនសម្លឹងមើលឱកាសវិនិយោគផ្នែក កសិកម្ម ឧស្សាហកម្ម កសិឧស្សាហកម្ម រ៉ែថាមពលនិងវិស័យផ្សេងៗទៀតនៅខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ស្ពឹ បច្ចុប្បន្នមានរោងចក្រ សហគ្រាស ប្រមាណជាង ៤០០កន្លែងនិងមានកម្មករ និយោជិកជាង ១៦ម៉ឺននាក់កំពុងធ្វើការ។ នៅក្នុងរង្វង់រោងចក្រ សហគ្រាសកាត់ដេរ សម្លៀកបំពាក់ កាត់ដេរស្បែកជើងរបស់របរ ប្រើប្រាស់ជាដើម។

ក្នុងចំណោមរោងចក្រទាំនោះគឺមានអ្នកវិនិយោគចិនប្រមាណ៩០ភាគរយ បានវិនិយោគលើវិស័យទាំងនោះ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ថ្វីត្បិតខេត្តកំពង់ស្ពឺ មិនអាចសរុប ទំហំនៃការងារ និងការវិនិយោគរបស់សហគ្រិន ដោយសារត្រូវការពេលវេលា ប៉ុន្តែរដ្ឋបាល ខេត្តរំពឹងថា នៅឆ្នាំ២០២៤ អ្នកវិនិយោគចិននៅតែមានចំនួនច្រើន ជាងបណ្តាអ្នកវិនិយោគមក ពីប្រទេសផ្សេងៗ ជុំវិញពិភពលោកដែលបានមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ពិសេសខេត្តកំពង់ស្ពឺ។

ក្នុងពិធីនោះដែរ លោកឧកញ៉ា ជីម ឃាង តំណាងឱ្យសហគ្រិន៥០នាក់ បានមានប្រសាសន៍ថា ដោយមើលឃើញពី សុខសន្តិភាព ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនោះ សហគ្រិនទាំងជាង៥០នាក់ ដែលមក ពីបណ្តាក្រុមហ៊ុនធំៗនៃខេត្តជីជាំងបានចាប់អារម្មណ៍ខ្លាំងលើប្រទេសកម្ពុជា។ ក្នុងនោះបាន សម្លឹងឃើញខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។ ព្រោះអ្នកវិនិយោគមើលឃើញថា ភូមិ សាស្រ្ត ខេត្តមួយនេះ បង្កភាពងាយស្រួលទាំងផ្លូវគមនាគមន៍ហើយជិតបង្កើយកំពង់ផែអន្តរ ជាតិផងដែរ។

ជាមួយគ្នានោះ លោកឧញ៉ាក៏បានស្នើសុំរាជរដ្ឋាភិបាល ពិសេសខេត្តកំពង់ស្ពឺ ត្រៀមនូវកម្លាំងពលកម្ម និងធនធានមនុស្សគ្រប់គ្រាន់សម្រាប់បម្រើការដល់ដំណើរការ នៅពេលខាងមុខនេះដែរ ៕

អត្ថបទដែលជាប់ទាក់ទង