**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឯកឧត្តម ប៊ិន ត្រឈៃ លើកទឹកចិត្តឱ្យមន្ត្រីរាជការក្រោមឱវាទក្រសួងផែនការ និងមន្ទីរផែនការរាជធានីខេត្ត បន្តខិតខំអភិវឌ្ឍន៍សមត្ថភាព ដើម្បីក្លាយខ្លួនជា “មនុស្សស្នូល” របស់អង្គភាព

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយសហការីក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តកំពត។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លោកអគ្គនាយករង និងប្រធាននាយកដ្ឋាននៃក្រសួងផែនការ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពត អញ្ជើញចូលរួម។

ជាកិច្ចចាប់ផ្ដើម លោកប្រធានមន្ទីរផែនការ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបជូនគណៈអធិបតីនិងអង្គពិធីទាំងមូល។

ថ្លែងក្នុងពិធី លោកប្រធានមន្ទីរ បានលើកឡើងអំពី (១) សាវតារនៃការកកើតនៃមន្ទីរផែនការខេត្តកំពត (២) រចនាសម្ព័ន្ធនិងចំនួនក្របខ័ណ្ឌមន្ត្រីរាជការ (៣) ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (៤) លទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក (៥) បញ្ហាប្រឈម (៦) សំណូមពរ និង (៧) ទិសដៅបន្ត។

មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃមន្ទីរផែនការខេត្តកំពត។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ ក្នុងឆ្នាំ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងរំលឹកអំពីគុណបំណាច់នៃសន្តិភាព “មានសន្តិភាព មានការអភិវឌ្ឍ” និងដើម្បីសម្រេចបានចក្ខុវិស័យរបស់កម្ពុជា យើងត្រូវបន្តរួមគ្នាថែរក្សាសន្តិភាព និងអនុវត្តតួនាទីភារកិច្ចប្រកបដោយមនសិការ និងស្មារតីបុរេសកម្ម។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកទស្សនៈអំពីអភិក្រម “ជរភាពនៃប្រព័ន្ធតួអង្គតែមួយ” ពោលគឺ ប្រទេសមួយខ្លាំង លុះត្រាតែមានប្រព័ន្ធមួយខ្លាំង ត្រូវចេះចែករំលែកចំណេះដឹង និងរៀនសូត្រពីគ្នា ហើយធ្វើការរួមគ្នា ដោយប្រកាន់ភ្ជាប់ស្មារតីសាមគ្គីភាព សហការគ្នា។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីវឌ្ឍនភាពសំខាន់ៗ សមិទ្ធផល និងទិសដៅការងាររបស់ក្រសួងផែនការ ក្នុងរយៈពេលជាង ១១ ខែកន្លងមកនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួងផែនការ និងមន្ទីរផែនការរាជធានីខេត្ត បន្តខិតខំអភិវឌ្ឍន៍សមត្ថភាព ដើម្បីក្លាយខ្លួនជា “មនុស្សស្នូល” របស់អង្គភាព ក៏ដូចជាធនធានដ៏មានតម្លៃសម្រាប់សង្គម និងប្រទេសជាតិទាំងមូល។

មុននឹងការអញ្ជើញនិវត្តន៍ ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិនិត្យ និងសំណេះសំណាលផ្ទាល់ ជាមួយមន្ត្រីរាជការនៃការិយាល័យជំនាញនានារបស់មន្ទីរ ព្រមទាំងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពត។ ពិធីនេះបានបញ្ចប់ ក្នុងបរិយាកាសមនោរម្យ និងភាពស្និតស្នាលជាទីបំផុត៕

អត្ថបទដែលជាប់ទាក់ទង