ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។
កិច្វប្រជុំដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករង លោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល នាយករដ្ឋបាល នាយកទីចាត់ការផែនការនិងវិនិយោគរាជធានី ខេត្តទាំង២៥ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងការដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ឱ្យប្រសើរឡើង៕