**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

សម្ដេចធិបតី ស្នើឲ្យភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗពីប្រទេសជិតខាង ដើម្បីហោះហើរត្រង់មកខេត្តសៀមរាប

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យមានការភ្ជាប់ជើងហោះហើរពីតំបន់ទេសចរណ៍សំខាន់ៗពីប្រទេសជិតខាង ដើម្បីហោះហើរត្រង់មកកាន់ខេត្តសៀមរាប។

នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «យើងបានចរចាបើកច្រកជាមួយឥណ្ឌា ហោះទៅ ហោះមក តែយើងក៏ត្រូវយកច្រកពីតំបន់ផ្សេងៗផងដែរ ចឹងបានខ្ញុំទៅម្សិលម្ង៉ៃបានជួបទូតហ្វីលីពីន បានស្នើឱ្យបើកច្រកកោះទេសចរណ៍សេប៊ូ ភ្ជាប់មកខេត្តសៀមរាប បើកពីឡាំងហ្គ្រាវី នៅម៉ាឡេស៉ី មកសៀមរាប ភ្ជាប់ពីកោះចេជូ របស់កូរ៉េ មកសៀមរាប ភ្ជាប់ពីភូកេត របស់ថៃ មកសៀមរាបផ្ទាល់ ហើយយើងក៏ពុងចរចារបន្ថែមទៀត»។

សម្ដេចធិបតី បន្តទៀតថា «យើងនៅតែបន្តចរចាប​ន្ថែមទៀត ហើយធ្វើយ៉ាងណាកុំចាំបាច់ត្រូវហោះទៅភ្នំពេញសិន ហើយចាំបន្តទៅសៀមរាប យើងត្រូវបើកត្រង់ទៅសៀមរាបតែម្តង។ ឥឡូវនេះយើង​បើកជើងមេឃហើយ ដូចនេះយើងត្រូវតែដាក់គោលដៅទេសចរណ៍ឱ្យបានច្រើនបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ»។

សម្ដេចធិបតី ក៏បានណែនាំឲ្យសិក្សាកាត់បន្ថយតម្លៃរបស់ចំណតយន្ដហោះ ក្នុងនោះបើសិនយន្តហោះណាអាចដឹកបានភ្ញៀវទេសចរលើសពី៨០ភាគរយ នឹងបញ្ចុះតម្លៃឱ្យកាន់ទាបបន្ថែមទៀត។ ជាមួយគ្នានោះនៅរដូវកាល ទេសចរណ៍ទាប បើសិនមានយន្តហោះថ្មីមក នឹងជួយបន្ថែមទៀតដើម្បីឱ្យតម្លៃយន្តហោះចុះចតកាន់តែថោក ហើយធ្វើឱ្យតម្លៃសំបុត្រយន្តហោះត្រឡប់ទៅវិញកាន់តែថោកផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រដ្ឋនឹងកាត់បន្ថយអ្វីដែលអាចធ្វើទៅបាន ហើយរដ្ឋសុខចិត្តខាតចំណូលមួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរចូលមកឱ្យបាន៕

អត្ថបទដែលជាប់ទាក់ទង