ឯកឧត្ដម មាន ចាន់យ៉ាដា៖ ទោះបីជាមាន ឬក្រ ការធានាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ជាចំណុចអាទិភាពទីមួយ១ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានថ្លែងបញ្ជាក់ថា ទោះបីជាមាន ឬក្រ ការធានានូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋគឺជាចំណុចអាទិភាពទីមួយ របស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តឧត្តរមានជ័យ ។
ការបញ្ជាក់របស់ឯកឧត្ដម មាន ចាន់យ៉ាដា ធ្វើឡើងនាថ្ងៃទី១៨ ខែកក្កដា ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីប្រមូលផ្តុំនូវគ្រប់បញ្ហាប្រឈម ដែលបានកើតមាននៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ និងព្រំដែន ដើម្បីធ្វើការដោះស្រាយជារួម ធានាឱ្យបាននូវភាពកក់ក្តៅ ជូនប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានប្រកាសជាសាធារណៈ បើកទទួលនូវគ្រប់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្ដម បន្ថែមលើយន្តការរដ្ឋបាលដែលមានស្រាប់ ៕