**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សម្តេចរដ្ឋសភាធិបតី៖ ក្រោមម្លប់សន្តិភាព នាំឱ្យវិស័យពុទ្ធសាសនារីកចម្រើន និងផ្តល់ឱកាសដល់ពុទ្ធបរិស័ទគ្រប់ទិសទីបដិបត្តិសាសនា និងបំពេញបុណ្យដោយគ្មានការបង្ខិតបង្ខំ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបុណ្យដង្ហែទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន៩ និងអាស្រមចំនួន៧ នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសំណេះសំណាលជាមួយពលរដ្ឋ ដែលបានអញ្ជើញចូលរួមកម្មវិធី ដោយក្តីនឹករលឹកជាទីបំផុត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

សម្តេចប្រធានរដ្ឋសភា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខជូនពលរដ្ឋពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ក្នុងកម្មវិធីបុណ្យដែលបានប្រារព្ធធ្វើនៅក្នុងវត្តគិរីរតនារាម ហៅវត្តកំពង់ភ្នំក្នុង ស្ថិតក្នុងឃុំកំពង់ភ្នំ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណពលរដ្ឋស្រុកលើកដែក ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបោះឆ្នោតយ៉ាងច្រើនលើសលប់ កាលពីថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣។

សម្តេចរដ្ឋសភាធិបតី បានជម្រាបពលរដ្ឋថា ការបោះឆ្នោតឆ្នាំ២០២៣ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​ និងជារបត់ថ្មីរបស់កម្ពុជាក្នុងរយៈពេល៥០០ឆ្នាំរបស់ខ្លួន ពីព្រោះជាការផ្ទេរការដឹកនាំប្រទេសដោយរលូន សន្តិវិធី គ្មានផ្ទុះសង្រ្គាម មិនដូចប្រវត្តិសាស្រ្តកន្លងមកឱ្យតែមានការផ្លាស់ប្តូរ គឺតែងតែផ្ទុះសង្រ្គាមកើតឡើង។

តាមរយៈលទ្ធផលបោះឆ្នោតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទ្ទេសក៍ និងប្រតិបត្តិករឆ្នើមនាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រគល់ភារកិច្ចដឹកនាំប្រទេសជាតិជូនទៅឥស្សរជនជំនាន់ក្រោយមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពោរពេញដោយថាមពល មានចំណេះដឹង សីលធម៌ខ្ពស់ និងមានចក្ខុវិស័យវែងឆ្ងាយ ដឹកនាំប្រទេសជាតិបន្ត ដើម្បីធានាការពារសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋបានយូរអង្វែងតរៀងទៅ។
ក្នុងពិធីបុណ្យដ៏ជ្រះថ្លានេះ ព្រះសង្ឃ និងប្រជាពលរដ្ឋនៅស្រុកលើកដែក បានសម្តែងការស្វាគមន៍យ៉ាងកក់ក្កៅជាទីបំផុតចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា។ ប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណជ្រាលជ្រៅបំផុតជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលជានិច្ចកាលបានផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយពលរដ្ឋ​ និងបានចាត់ទុកស្រុកលើកដែកដូចជាស្រុកកំណើតរបស់សម្តេចផ្ទាល់​ នៅក្នុងនោះសម្តេចបានចូលរួមកសាងសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋនៅក្នុងស្រុកលើកដែក ទាំងពុទ្ធចក្រ​ និងអាណាចក្រ។

សូមជម្រាបថា ជាពុទ្ធសាសនូបត្ថម្ភក៍ និងជាអ្នកទ្រទ្រង់សាសនាប្រកបទឹកចិត្តជ្រះថ្លាជាទីបំផុត សម្តេចរដ្ឋសភាធិបតី តែងតែរៀបចំទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់តាមទីអារាមនានានៅមុនពេលបុណ្យចូលកាន់ព្រះវស្សាមកដល់។

ក្នុងពិធីដ៏សែនរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លានាព្រឹកនេះ សម្តេចបានបូជាទៀន​ ធូប ផ្កាភ្ញី ដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ និងបានប្រគេនទៀនព្រះវស្សា និងទេយ្យទានជាច្រើនមុខ។ សម្រាប់បច្ច័យកសាងវត្ត ដែលវេរប្រគេនទាំង​ ១៦វត្ត និងអាស្រម សរុបទឹកប្រាក់ជាង ២៩ លានរៀល និងទេយ្យទាន គ្រឿងឧបភោគបរិភោគ សរុបជាទឹកប្រាក់ ៤០លានរៀល។ ក្នុងនោះដែរ សម្តេចរដ្ឋសភាធិបតី បានឧបត្ថម្ភជូនលោកតាអាចារ្យ លោកយាយជី និងកូនសិស្សព្រះសង្ឃ សរុបជាទឹកប្រាក់ប្រមាណ ៦លានរៀល ឧបត្ថម្ភកងកម្លាំងទាំង៣ ចំនួន ៤លានរៀល ក្រុមការងារឃុំទាំង៧ ចំនួន ១៤លានរៀល និងក្រុមការងារស្រុក ២លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង