ធនាគារជាតិកម្ពុជា លុបឈ្មោះក្រុមហ៊ុនដែលមានអាជ្ញាបណ្ណប្តូរប្រាក់ ២ក្រុមហ៊ុន ចេញពីបញ្ជី
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ជូនសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពីការលុបឈ្មោះក្រុមហ៊ុនដែលមានអាជ្ញាបណ្ណប្តូរប្រាក់ចំនួន ២ ក្រុមហ៊ុន ចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា។
ក្រុមហ៊ុនទាំងពីរនោះរួមមាន៖ ១.ក្រុមហ៊ុន ក្រាយដឹម អ៊ិនធើណេសិនណល អ៊ិកឆេន ឯ.ក និង២.ក្រុមហ៊ុន ឡូជីក ម៉ាន់នី ឆេងជើ ឯ.ក ។