**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក ដល់សត្វពាហនៈ ជូនប្រជាកសិករក្នុងស្រុកកងមាស

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក ដល់សត្វពីហនៈ ជូនប្រជាកសិករក្នុងភូមិអូរកណ្ដាល ឃុំព្រែកក្របៅ ស្រុកកងមាស ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វពាហនៈ នាពេលនេះ គឺក្នុងគោលបំណង ដើម្បីការពារជំងឺឆ្លង ជាពិសេសទប់ស្កាត់កុំឱ្យមានជំងឺសារទឹក កើតឡើងដល់សត្វពាហន: របស់ប្រជាកសិករយើង ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ការចិញ្ចឹមសត្វពាហនៈ របស់ប្រជាកសិករយើង គឺមិនត្រឹមតែមានប្រយោជន៍សម្រាប់ភ្ជួរ រាស់ ប៉ុណ្ណោះទេ ដោយពួកគាត់ក៏អាចទទួលផលប្រយោជន៍ ពីការលក់សាច់សត្វពាហនៈទាំងនោះផងដែរ។

ម្យ៉ាងទៀត តាមរបាយការណ៍របស់មន្ទីរកសិកម្ម បញ្ជាក់ថា ខេត្តកំពង់ចាមមានការនាំសាច់ចេញទៅក្រៅខេត្តច្រើនជាងខេត្តដទៃ ដើម្បីលក់នៅទីផ្សារផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ ។ដូច្នេះការផ្គត់ផ្គង់សាច់សត្វទៅខាងក្រៅនេះ ដើម្បីឲ្យទទួលបានគុណភាព ការគាំពារផ្នែកសុខភាព គឺប្រជាកសិករយើងចាំបាច់ត្រូវតែការពារសុខភាពសត្វ ដើម្បីធ្វើឲ្យសាច់សត្វមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលទទួលទាន ។

ឯកឧត្តមអភិបាលខេត្ត បានរំលឹកផងដែរថា កាលពីឆ្នាំមុន សម្រាប់ស្រុកកងមាស ធ្លាប់មានបញ្ហា សត្វពាហនៈកើតជំងឺសារទឹក ។ ចំពោះឆ្នាំនេះ នៅក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ក៏មានបញ្ហាជំងឺនេះកើតទៅលើសត្វក្របី ចំនួន ៧ក្បាល ប៉ុន្តែប្រការនេះ ត្រូវបានមន្ត្រីជំនាញពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្ត ចុះទៅពិនិត្យនិងព្យាបាល សង្គ្រោះបានទាន់ពេលវេលា នឹងត្រូវបានបិទបញ្ចប់នៅស្រុកស្រីសន្ធរនោះ មិនមានការឆ្លងរាលដាលទៅតំបន់ផ្សេងៗ នោះទេ ។

ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយសារបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល បង្ករឲ្យមានជំងឺច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវការពារបឋម ដោយចាក់វ៉ាក់សាំង ឬ រស់នៅស្អាត មានអនាម័យល្អ ហើយប្រសិនបើប្រជាពលរដ្ឋមានជំងឺ សូមប្រញ៉ាប់ទៅពិគ្រោះ និងព្យាបាលនៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង