**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សិស្សមីយ៉ាន់ម៉ាប្រមាណជាង៦០ ០០០នាក់ ត្រូវធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥**កត្តាសុខសន្តិភាព បាននាំក​ម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

គ.ជ.ប បង្ហាញលទ្ធផលកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារផ្សព្វផ្សាយមួយចំនួនសម្រាប់ផ្សព្វផ្សាយក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារផ្សព្វផ្សាយមួយចំនួន សម្រាប់ធ្វើការផ្សព្វផ្សាយក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤។

អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារតាមរបៀបវារៈ ម្តងមួយៗ បន្ទាប់មក អង្គប្រជុំ គ.ជ.ប បានសម្រេចលើឯកសារដូចខាងក្រោម៖

ទី១៖ ឯកភាពលើខ្លឹមសារបដាសម្រាប់ផ្សព្វផ្សាយនៅតាមទីសាធារណៈ និងបានកែសម្រួលខិត្តបណ្ណ (Poster) គំរូប្លង់ការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
ទី២៖ បានកែសម្រួល និងឯកភាពលើខ្លឹមសារអត្ថបទស្ប៉តវិទ្យុ និងអត្ថបទស៉្បតវីដេអូ សម្រាប់ផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤រួមមាន៖
*ស្ប៉តវិទ្យុ ចំនួន ៣រឿង ដែលមានចំណងជើងថា៖
១. «ខ្ញុំសុំកែតម្រូវឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលកត់ត្រាមិនត្រូវទិន្នន័យ»។
២. «ម៉ែ! ខ្ញុំចង់ទៅចុះឈ្មោះបោះឆ្នោត»។
៣. «សុំប្តឹងតវ៉ា»។
*ស្ប៉តវីដេអូ ចំនួន ៣ រឿង ដែលមានចំណងជើងថា៖
១. «សារៈសំខាន់នៃការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ»។
២. «ខ្ញុំមិនធ្លាប់ចុះឈ្មោះបោះឆ្នោតទេ»។
៣. «ឈ្មោះខ្ញុំក្នុងបញ្ជីបោះឆ្នោតដំបូងត្រឹមត្រូវហើយ»។
*ស្ប៉តវីដេអូគំនូរជីវចល ៣ រឿង ដែលមានចំណងជើងថា៖
១. «ឆ្នាំ២០២៤ ខ្ញុំត្រូវទៅចុះឈ្មោះបោះឆ្នោត»។
២. «ផ្ទេរឈ្មោះបោះឆ្នោតមកឃុំថ្មី»។
៣. «យើងទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង»។
*វីដេអូចម្រៀងកាយវិការ ចំនួន ៣បទ ដែលមានចំណងជើងថា៖
១. «បញ្ជីបោះឆ្នោតចុងក្រោយ»។
២. «ឆ្នាំនេះខ្ញុំទៅចុះឈ្មោះបោះឆ្នោត»។
៣. «បញ្ជីបោះឆ្នោតដំបូង បិទផ្សាយហើយ»។
និងទី៣៖ បានកែសម្រួល និងឯកភាពលើខ្លឹមសារសេចក្តីជូនដំណឹង សម្រាប់ផ្សព្វផ្សាយតាម មេក្រូចល័ត និងវីដេអូ ចំនួន ១រឿង រួមមាន៖
*សេចក្តីជូនដំណឹង ចំនួន៥ ដែលមានចំណងជើងថា៖
១៖ ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២៣។
២៖ ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
៣៖ ឯកសារសម្រាប់ប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោត។
៤៖ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។
៥៖ ការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។
*ឯកភាពជាគោលការណ៍លើអត្ថបទវីដេអូសម្រាប់បណ្តុះបណ្តាលស្តីពី នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង