**ឯកឧត្តម សេង ឈួន ដឹកនាំគណៈប្រតិភូចុះប្រកាសកែសម្រួលសមាសភាពមន្រ្តីមួយចំនួននៅតាមស្ថានីយជញ្ជីងអចល័តចំនួន ៥ទីតាំង**ក្រសួងបរិស្ថាន ប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ**នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ នៅខណ្ឌជ្រោយចង្វារ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់ គណនីហ្វេសប៊ុក Chhay Phallin-ឆាយ ផល្លីន ថា ក្មេងទំនើងនៅក្រុងប៉ោយប៉ែត មានប្រើប្រាស់អាវុធ**រុស្ស៊ីផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅសហភាពអឺរ៉ុបតាមរយៈអ៊ុយក្រែន**ក្រុងប៉េកាំង ច្រានចោលការចោទប្រកាន់ការវាយប្រហារតាមអ៊ីនធឺណិតថាមានហេតុផលនយោបាយ**តុលាការបដិសេធការប៉ុនប៉ងរបស់ប្រធានមន្ទីរប៉ង់តាហ្គោនក្នុងការលុបចោលកិច្ចព្រមព្រៀង ៩/១១**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៤នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ទៅក្រុមហ៊ុន ទីតាំង ឬបុគ្គល ដែលរកស៊ីពាក់ព័ន្ធល្បែងស៊ីសង ត្រូវបញ្ឈប់ការផ្សព្វផ្សាយពីល្បែងស៊ីសងតាមអនឡាញ**ពួក Hacker ដែលឧបត្ថម្ភដោយរដ្ឋរបស់ចិន បានរំលោភលើសន្តិសុខកុំព្យូទ័ររបស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក**អធិការបតីលោក Olaf Scholz ប្រាប់ពលរដ្ឋអាល្លឺម៉ង់ ឱ្យទៅបោះឆ្នោតនៅខែកុម្ភៈ**១ឆ្នាំ ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ ទទួល ៥២០ពាក្យប្តឹង**សហរដ្ឋអាមេរិក ប្រកាសជំនួយហិរញ្ញវត្ថុ និងយោធាសរុបជិត ៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន**ចិនបង្ហាញគំរូរថភ្លើងល្បឿនលឿនដូចគ្រាប់កាំភ្លើងជំនាន់ក្រោយរបស់ខ្លួន**ធនាគារថៃអះអាងថា រកមិនឃើញភស្តុតាងណាមួយ ថាធនាគារត្រូវបានប្រើប្រាស់ដើម្បីជួយរបបយោធាមីយ៉ាន់ម៉ាទិញអាវុធឡើយ**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យមានសុខដុមរមនាជាតិ និងឯកភាពជាតិ និងការជឿទុកចិត្តលើរដ្ឋាភិបាល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥**ក្រសួងសេដ្ឋកិច្ច លើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ឃាត់ និងពិន័យរថយន្ដដឹកលើសទម្ងន់កម្រិតកំណត់ ០៣គ្រឿង នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ភ្នំពេញ៖ នាថ្ងៃពុធ ទី១៧​ ខែកក្កដា​ ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ​ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ១៣៤ ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៤គ្រឿង​ ដឹកថ្ម​ មានបំពាក់ឡូហ្គូ​ CT និង​ UBL ក្នុងនោះយានយន្តចំនួន ០១គ្រឿង​ ដឹកលេីសក្នុងកម្រិតអនុគ្រោះ​ ត្រូវបានអនុញ្ញាតឱ្យបន្តដំណេីរទៅមុខ​ ចំណែក​យានយន្តចំនួន​ ០៣គ្រឿងទៀត​ បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ៦-១៣ តោន​ គិតជាភាគរយ​គឺលេីសចន្លោះពី៣០%-៤០%​នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ១ឆ្នាំ ចំនួន​ ០១គ្រឿងដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

គួរបញ្ជាក់ថា ទម្ងន់ដឹកជញ្ជូនអតិបរមា​ លេីបណ្តាញផ្លូវថ្នល់​ តាមប្រភេទយានយន្តដូចខាងក្រោម៖
-​យានយន្តភ្លៅ ២​ ទម្ងន់អនុញ្ញាត​ ១៦តោន
-​យានយន្តភ្លៅ ៣​ ទម្ងន់អនុញ្ញាត​ ២៥តោន
-​យានយន្តភ្លៅ ៤ ទម្ងន់អនុញ្ញាត​ ៣០តោន
-យានយន្តសណ្តោងរ៉ឺម៉ក​ ឬសណ្តោងសឺមីរ៉ឺម៉ក​ ដែលមានភ្លៅ ៥ ទម្ងន់អនុញ្ញាត​ ៤០តោន
-​យានយន្តសណ្តោងរ៉ឺម៉ក​ ឬសណ្តោងសឺមីរ៉ឺម៉ក​ ដែលមានភ្លៅ ៦​ ឡេីងទៅ​ ទម្ងន់អនុញ្ញាត​ ៤៥តោន
-ចំពោះប្រភេទយានយន្តផ្សេងទៀត សូមពិនិត្យលើតារាងរូបភាពជូនភ្ជាប់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបញ្ជាក់ដល់គ្រប់ភាគីពាក់ព័ន្ធបញ្ឈប់រាល់វប្បធម៌អន្តរាគមន៍នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់​ និងស្នេីសុំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ​ ម្ចាស់រថយន្តធុនធ្ងន់​ និង​ អ្នកបេីកបររថយន្តធុនធ្ងន់​ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ​ សូមបញ្ឈប់ការប្រេីប្រាស់ឡូហ្គូផ្សេងៗបិទជាប់ឡាន​ និងកុំដឹកជញ្ជូនទំនិញលេីសទម្ងន់កម្រិតកំណត់​ ហេីយចូលរួមអនុវត្ត​ និងគោរពឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីផ្លូវថ្នល់​ជាធរមាន។

ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង ៕

អត្ថបទដែលជាប់ទាក់ទង