ឧត្តមមន្ត្រីអាស៊ានកម្ពុជា ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ONN Shaharuddin ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
ក្នុងជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាអំពីអាទិភាព និងរបៀបវារៈដែលនឹងត្រូវលើកយកមកពិភាក្សានាពេល កិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ ចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២៤ ៕