**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

លោក ញ៉ាញ់ ជាបហ៊ង អមដំណើរអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅស្រុកគងពិសី

ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានអមដំណើរឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ រួមជាមួយនឹងក្រុមការងារជំនាញពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសនោះអភិបាលខេត្តកំពង់ស្ពឺ បានណែនាំឱ្យមន្ទីរជំនាញឱ្យពន្លឿនការបើកមុខទឹកឱ្យបានធំដើម្បីសម្រួលលំហូចរន្តទឹក គ្រាដែលលំនៅដ្ឋានពលរដ្ឋ២០ខ្នង កំពុងរងផលប៉ះពាល់ ក្នុងស្រូវពង្រោះជិត ៥០ហិកតា បានលិចដោយជំនន់ទឹកភ្លៀង។

ឯកឧត្ដម បានលើកឡើងថា ដោយកត្តាអាកាសធាតុមានការប្រែប្រួល និងដោយរដូវនេះជារដូវវស្សាផងនោះ បានធ្វើឱ្យភ្លៀងធ្លាក់បន្តបន្ទាប់ ហើយបានធ្វើឱ្យទីទំនាបមួយចំនួនត្រូវរងការជន់លិចដោយអន្លើ។ ជាក់ស្តែងនៅភូមិព្រៃនូក ឃុំស្នំក្រពើ នេះបានជំនន់ទឹកភ្លៀងបាននិងកំពុងវាយប្រហារស្រែស្រូវនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នង និងស្រូវច្រើនហិតា ហើយទន្ទឹមនោះក៏កំពុងគម្រាមកំហែងផ្លូវលំមួយចំនួនទៅក្នុងភូមិមួយខ្សែផងដែរ។

ឯកឧត្ដមអភិបាលខេត្តបន្តថា ដើម្បីសង្គ្រោះដំណាំស្រូវនិងផ្ទះប្រជាពលរដ្ឋពីជំនន់នេះ គឺមន្ត្រីជំនាញធនធានទឹក និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការ ធ្វើយ៉ាងណាកាយបើកមុខទឹកឱ្យបានធំ ដើម្បីឱ្យទឹកហូរចេញពីភូមិទៅផ្នែកខាងក្រោមឱ្យបានលឿន ដើម្បីជាប្រយោជន៍អាចសង្គ្រោះស្រូវរបស់ពលរដ្ឋបានមួយផ្នែក។
ហើយជាងនេះទៅទៀតមន្ទីរកសិកម្មត្រូវត្រៀមពួជស្រូវឱ្យបានស្រេចដើម្បីផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ស្តារឡើងវិញនូវផលដំណាំដែលរងការខូចខាតដោយជំនន់នេះ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកគងពិសីនោះដែរ ឯកឧត្ដមបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានជួបនិងសំណេះសំណាលជាមួយពលរដ្ឋផងដែរ ដោយក្នុងនោះឯកឧត្ដមបានក្រើនរំលឹកឱ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់នេះ ពិសេសគឺកូនចៅនិងមនុស្សចាស់ដែលងាយប្រឈមខ្លាំង ជាមួយគ្នានោះត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតឱ្យជួយអន្តរាគមន៍គ្រាដែលជួបគ្រោះថ្នាក់ជាយថាហេតុក្នុងគ្រោះទឹកជំនន់នេះផងដែរ។

ឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ទៅដល់កងកម្លាំងទាំងបីប្រភេទ មន្ទីរពាក់ពន្ធ័ អាជ្ញាធរមូលដ្ឋានត្រូវត្រៀមលក្ខណៈឱ្យបានស្រេចនូវមធ្យោបាយសរុប កម្លាំងសរុបដើម្បីឆ្លើយតបទៅនិងស្ថានភាពទឹកជំនន់ឱ្យបានទាន់ពេលវេលានិងប្រសិទ្ធិភាពបំផុត ធ្វើយ៉ាងណាកុំឱ្យបងប្អូនប្រជាពលរដ្ឋយើងណាម្នាក់ទទួលរងគ្រោះថ្នាក់ជាយថាហេតុ ហើយជាមួយនោះមន្ទីរសុខាភិបាលខេត្តក៏ត្រូវត្រៀមថ្នាំសង្កូវឱ្យហើយដែរដើម្បីបង្ការសង្គ្រោះពេលជំនន់មកដល់ ពិសេសគឺថ្នាំសត្វអសិរពិសទិច ឬខាំ៕

អត្ថបទដែលជាប់ទាក់ទង