ឯកឧត្តម គង់ ភោគ ជួបពិភាក្សាការងារជាមួយភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Andrew Herrup ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
ជំនួបពិភាក្សានេះបានផ្តោតទៅលើវិស័យសហប្រតិបត្តិការដែលប្រកបដោយសក្តានុពលក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក និងអាទិភាពនានា ខណៈដែលកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ៕