**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ៖ ជំនាញទន់របស់បុគ្គលិកម្នាក់ៗ ជាផ្នែកមួយដ៏សំខាន់ដើម្បីជំរុញឱ្យមានភាពជោគជ័យទាំងបុគ្គលខ្លួនឯង និងទាំងស្ថាប័ន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ជំនាញទន់របស់បុគ្គលិកម្នាក់ៗ ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឱ្យមានភាពជោគជ័យក្នុងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលខ្លួនឯងផ្ទាល់ និងទាំងស្ថាប័នដែលខ្លួនកំពុងបម្រើការងារឱ្យកាន់តែរីកចម្រើនថែមទៀត។

ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត អញ្ជើញជាអធីបតីបើកវគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” ជូនដល់ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មាន នៃក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (Call Center ១២៩៧/១២៨៦) នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ។

ឯកឧត្តមបណ្ឌិតអនុប្រធានក្រុមការងារ បានថ្លែងបន្ថែមថា កន្លងមកក្រុមប្រតិបត្តិការផ្ដល់ព័ត៌មាន បានទទួលវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ជាក់ស្ដែងវគ្គបណ្ដុះបណ្ដាលនាពេលនេះជាឱកាសក្នុងការពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មាន (Call Center ១២៩៧/១២៨៦) បានសិក្សាឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីឥរិយាបថ យន្តការការងារផ្នែកការទំនាក់ទំនង ការដោះស្រាយបញ្ហា ការចរចា, និងការគ្រប់គ្រងអារម្មណ៍ ជាពិសេសការបំពេញការងារជាក្រុម ដែលនេះជាទុនបន្ថែមសម្រាប់ពង្រឹងការងារ និងបង្កើនប្រសិទ្ធភាព ក្នុងការប្រាស្រ័យទាក់ទងប្រកបដោយភាពទន់ភ្លន់ និងទំនាក់ទំនងល្អ។

សូមបញ្ជាក់ថា៖ សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” ត្រូវបានបែងចែកជា២វេន គឺវេនទី១ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ និងវេនទី២ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ជាន់ទី១៣ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង