**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ

សម្តេច ម៉ែន សំអន៖ វត្តមានបស់ បុរីអឹមអិលក្រុងព្រះសីហនុ នឹងចូលរួម ប្រែក្លាយមុខមាត់ ខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជា អធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ បុរី អឹមអិល ក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិត នៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ថ្លែងក្នុងឱកាសនេះសម្តេចកិត្តសង្គហបណ្ឌិតបានថ្លែងនូវការអបអរសាទរ និងកោតសសើរ ចំពោះក្រុមហ៊ុន អឹមអិល មង្គលរៀលធី និងក្រុមហ៊ុន អ៉ីសធើនហៅស៍ រៀលអ៉ីស្ទេត បាន រួមគ្នាបណ្ដាក់ទុនវិនិយោគធ្វើអាជីវកម្មលើលំនៅដ្ឋានដ៏ប្រណិតនៅក្នុងខេត្តព្រះសីហនុ ដែល បានរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈ ការផ្ដល់ចំណូល ផ្តល់ ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ និង ការចូលរួម ចំណែកប្រែក្លាយមុខមាត់ ខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង និង គំរូមួយរបស់ កម្ពុជា ក៏ដូចជាការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយផលដែលមាន ស្រាប់ក្នុង ខេត្តជាប់តំបន់មាត់សមុទ្រមួយនេះ ប្រកបដោយប្រសិទ្ធភាព។

តាមការលើកឡើងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានលើកឡើងអំពីវឌ្ឍន:ភាព និងការអភិវឌ្ឍន៍ ខេត្តព្រះសីនុ ស្របពេល ដែលកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបាន ដាក់ចេញ នូវកម្មវិធីពិសេស ជម្រុញការវិនិយោគខេត្ត ព្រះសីហនុ ឆ្នាំ២០២៤ ក្នុងការជួយ ជម្រុញ លើកទឹកចិត្ត និងការផ្តល់លក្ខណ្ឌងាយស្រួលមួយចំនួន ដល់អ្នកវិនិយោគដែលមាន បំណងបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីជួយរួមចំណែកដល់ការ អភិវឌ្ឍន៍ខេត្ត ព្រះសីហនុ។

តាមការលើកឡើងរបស់ លោក យ៉ែន សុខលីន អគ្គនាយកក្រុមហ៊ុន អឹមអិលមង្គលរៀលធី នេះគឺជាគម្រោងទី១ ដែលបានរួមសហការគ្នារវាងក្រុមហ៊ុន អឹមអិល មង្គលរៀលធី និងក្រុមហ៊ុន អ៉ីសធើនហៅស៍ រៀលអ៉ីស្ទេត ដែលបានវិយោគលើលំនៅដ្ឋាន ដែលរួមមាន ប្រភទហ្សបហៅស៍ អឹមវីឡា និងអិលវីឡា ជាប្រទេភផ្ទះមូលថ្មីស្រឡាង ដោយផ្តោតចំបងលើ ភាពរឹងមាំ ប្រណិតភាព សោភណ្ឌភាព ផាសុកខភាព និងទនើបស៊ីវិល័យ។

សម្តេចកិត្តិបណ្ឌិតបានបន្តទៀតថា វត្តមាន និងទំហំនៃការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជំនឿទុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុក វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន សេដ្ឋកិច្ច រួមជាមួយនឹងការ លើកទឹកចិត្ត និងជួយ សម្របសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន ដែលមានបំណង មកបណ្តាក់ទុនវិនិយោគនៅ កម្ពុជាប្រកបដោយភាពជឿជាក់និងមានទំនុកចិត្តខ្ពស់។

សម្តេចកិត្តិសង្គហបណ្ឌិតបានស្នើឲ្យក្រុមហ៊ុនត្រូវផ្តល់សេវាកម្មដល់អតិថិជនប្រកបដោយការ ទទួលខុសត្រូវ ធានាសោភ័ណភាព គុណភាព និងប្រណិតភាព និងត្រូវគោរពទៅតាមលិខិតបទដ្ឋាននានា ដូចជា៖ ច្បាប់សំណង់ និងច្បាប់វិនិយោគរបស់ ព្រះរាជាណាចក្រកម្ពុជា និងមានកាតព្វកិច្ចបង់ពន្ធដាឲ្យបានត្រឹមត្រូវ។

សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវប្រជាពលរដ្ននៅគ្រប់ទីកន្លែង គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិត្រូវចូលរួមគ្រប់ រូបភាព ក្នុងការគោះជួង ទូងស្គរព្រមៗ គ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋានគម្រោង ព្រែកជីកហ្វូណនតេជោ ខាងមុខនេះ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមគំនិតផ្តួចផ្តើម របស់គំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕

អត្ថបទដែលជាប់ទាក់ទង