ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យទទួលដង្វាយនូវអង្ករចំនួន ១០តោន ពីសមាគមសិល្បករខ្មែរ
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ សរុបចំនួន ១៨រូប ចូលក្រាបថ្វាយបង្គំគាល់សម្តែងការគួរសម និងថ្វាយព្រះពរ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងខណៈដែលអ្នកឧកញ៉ា ប្រធានសមាគម បាននាំមកនូវដង្វាយថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នូវអង្ករចំនួន១០តោន ដើម្បីថ្វាយនូវការចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ អោយសម្រេចទទួលបានមហាជោគជ័យដ៏ត្រចេះត្រចង់បន្ថែមទៀត ។