**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

សកម្មភាពការងារ និងគោលការណ៍ណែនាំសំខាន់ៗរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងសប្ដាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៤

ភ្នំពេញ៖ ផ្ដើមពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ដើម្បីជួបពិភាក្សាការងារទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន ដើម្បីរួមចំណែកដល់ការរក្សាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសង្គម គាំទ្រ និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

នាថ្ងៃចន្ទ ទី១៥ ខែកក្កដា ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញសម្ពោធអគាររក្សាទុករថយន្តនាំក្បួន ម៉ូតូហែរអម ការពារគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ និងការិយាល័យបម្រើការរបស់កងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមិទ្ធផលនេះ មានតម្លៃជាង៣លានដុល្លារអាម៉េរិក។ ឯកឧត្តមអភិសន្តិបណ្ឌិត បានសរសើរ នាយកដ្ឋានអង្គរក្ស ដែលបំពេញតួនាទីថ្វាយព្រះរាជសុវត្ថិភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជូនឥស្សរជនជាតិកំពូលៗ ឥស្សរជនជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបរទេស និងព្រឹត្តិការណ៍ធំៗ ដូចជា កិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០២២ ព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ជាដើម។ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានអង្គរក្ស ខិតខំអភិវឌ្ឍសមត្ថភាព និងចំណេះដឹងដល់មន្រ្តីគ្រប់ថ្នាក់ លើកិច្ចការស្នូល ដើម្បីឆ្លើយតបនឹងបរិបទនៃការវិវត្តប្រែប្រួល និងបទពិសោធ ដែលបានកើតឡើងទាំងក្នុង និងក្រៅប្រទេស ពាក់ព័ន្ធសន្តិសុខ និងកិច្ចការពារសុវត្ថិភាព យកចិត្តទុកដាក់ពង្រឹងការអនុវត្តវិន័យ និងក្រមសីលធម៌ ថែរក្សា និងលើកតម្កើងសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ និងដើម្បីទទួលបាននូវការស្រឡាញ់គាំទ្រចូលចិត្តពីសាធារណជន។

ឈានចូលថ្ងៃទី១៦ ខែកក្កដា ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញប្រកាសចូលកាន់មុខតំណែងរដ្ឋលេខាធិការថ្មីចំនួន៤រូប រួមមាន ឯកឧត្តម គង់ សោភ័ណ្ឌ ឯកឧត្តម ងួន រតនៈ ឯកឧត្តម អ៊ូច ភា រួមទាំងឯកឧត្តម ស្វាយ សំអ៊ាង។ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ថា តួនាទីជារដ្ឋលេខាធិការក្ដី អនុរដ្ឋលេខាធិការក្ដី មិនអាចធ្វើត្រឹមតែការងារគ្រីស ឬចុះហត្ថលេខាចម្លងឯកសារនានាពីអង្គភាពជំនាញឡើងមករដ្ឋមន្រ្តីឡើយ គឺត្រូវតែមានការទទួលខុសត្រូវកម្រិតនយោបាយ ដើម្បីធានាថា កិច្ចការ ឬសំណើរបស់អង្គភាពដែលខ្លួនទទួលបន្ទុកបានធ្វើ និងលើកមក ពិតជាត្រឹមត្រូវតាមច្បាប់ និងគោលការណ៍ បម្រើផលប្រយោជនជាតិ និងប្រជាជន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាការ សម្របសម្រួលរៀបចំផែនការតាមដានការងារក្នុងវិស័យរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវលើកកម្ពស់បរិយាកាសនៃការបំពេញការងារប្រកបដោយភាពចុះសម្រុង ពីព្រោះតួនាទី និងភារកិច្ចគ្រប់តួអង្គនៅក្រសួងមហាផ្ទៃដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺដើម្បីសម្រេចគោលដៅរួម ក្នុងការធានាជូនប្រមុខរាជរដ្ឋាភិបាល និងប្រជាជននូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសេវាសាធារណៈផ្សេងៗប្រកបដោយគុណភាព។

រសៀលថ្ងៃទី១៦កក្កដាដដែលនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយមានការចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ សេចក្តីព្រាងច្បាប់ថ្មី ស្តីពីចរាចរណ៍ផ្លូវគោកនេះ ត្រូវបានបន្ថែមថ្មី និងកែសម្រួល ចំនួន ៥២មាត្រា លើ ៩២មាត្រា ដែលក្នុងនោះ ផ្តើមស្នើដោយក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤០មាត្រា ផ្តើមស្នើដោយក្រសួងមហាផ្ទៃ ចំនួន ៥មាត្រា និងផ្តើមស្នើដោយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចំនួន៧មាត្រា។ ក្នុងឆមាសទី១ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១ ៥២០លើក ក្នុងនោះ អ្នកស្លាប់មាន៧៩៣នាក់ កើន៣៧នាក់ អ្នករបួសមាន២ ០៧២នាក់ កើន៤៤នាក់។ ក្នុងចំណោម អ្នកស្លាប់សរុបមាន ៧៥ភាគរយ ជាអ្នកជិះម៉ូតូ។ ចំនួនយានយន្តបានចុះបញ្ជី គិតមកដល់ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សរុបចំនួន ៧ ៣៥១ ៩០៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៦ ២៤៤ ០៩៦គ្រឿង។
ឈានចូលព្រឹកថ្ងៃទី១៧ ខែកក្កដា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស្រ្តីដ៏ឆ្លៀវឆ្លាសក្នុងកិច្ចព្រះពុទ្ធសាសនា បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សាចំនួន៣៩វត្ត នៃក្រុងស្រុកទាំង១៣ ខេត្តព្រៃវែង ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម បុព្វការីជន ព្រមទាំងអតីតថ្នាក់ដឹកនាំនិងមន្រ្តីរាជការខេត្ត ដោយពិធីនេះបានប្រារព្ធនៅសាលាខេត្តព្រៃវែង។ រសៀលថ្ងៃដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបន្តអញ្ជើញបិទវគ្គបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើទូរសព្ទដៃ និងកុំព្យូទ័រ ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាល ជំនាន់ទី២ របស់ក្រុមការងារយុវជនខេត្តព្រៃវែង។

ជាការកត់សម្គាល់ក្នុងឱកាសនោះ ឯកឧតត្តមអភិសន្តិបណ្ឌិត បានបង្ហើបអំពីការកម្រិតកម្ពស់បេក្ខជន ប្រឡងក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយចាប់ពីឆ្នាំ២០២៥តទៅ បេក្ខជនជាបុរសត្រូវមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រ បេក្ខជនជាស្ត្រីត្រូវមានកម្ពស់ចាប់ពី ១.៦៥ម៉ែត្រ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហើបទៀតថា ពេលនេះក្រសួងមហាផ្ទៃរៀបចំរួចជាស្រេចនូវលិខិតបទដ្ឋាន និងយន្តការគណៈកម្មការ ដើម្បីត្រៀមអនុវត្តការប្រឡងដោយតម្លាភាព និងចំគោលដៅ ក្នុងនោះមានការ ផ្ដល់អាទិភាដល់បេក្ខជនគ្រប់លក្ខណៈសម្បត្តិនិងមានសមត្ថភាពទាំងឡាយណាដែលមានទីលំនៅក្នុងមូលដ្ឋានដែលមានតម្រូវការក្របខណ្ឌនោះផ្ទាល់ផងដែរ។

បន្តមកដល់ថ្ងៃទី១៨ ខែកក្កដា ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៦៦៨នាក់ ដោយក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានប្រកាសផ្ដល់អាវភ្លៀងចំនួន១ម៉ឺនអាវដល់មន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីកិច្ចសន្យាទូទាំងប្រទេស និងបានណែនាំឱ្យបំពេញតួនាទីឱ្យស្របច្បាប់ ដើម្បីចៀសផុតពីការរិះគន់ និងទទួលបានមកវិញនូវការស្រលាញ់ចូលចិត្តពីសាធារណជន។ ក្រៅពីតួនាទីនិងភារកិច្ចស្នូល ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តឱ្យចូលរួមក្នុងកិច្ចការសង្គម និងសកម្មភាពប្រកបដោយសប្បុរសផ្សេងៗ ដូចជាការជួយយកអាសាអ្នកដំណើរជួបការលំបាក និងជាក់ស្ដែងថ្មីៗនេះ មានមន្រ្តីនគរបាលចរាចរណ៍ម្នាក់ បានលួងលោមនិងសង្គ្រោះដោយជោគជ័យ ករណីជនមានពិការភាពម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន។ បន្តដល់ពេលរសៀល ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ដោយបានផ្ដល់គោលការណ៍ណែនាំអំពីរបៀបរបបបំពេញការងារ ការធ្វើរបាយការណ៍ ការទទួលខុសត្រូវតាមជំនាញ និងការរួមចំណែកក្នុងកិច្ចការរួមនានា ដូចជាការចូលរួមផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងបានផ្ដល់ការណែនាំលើកិច្ចការអាទិភាពសំខាន់ៗចំពោះមុខរបស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។

ជាការកត់សម្គាល់ ក្នុសងសប្ដាហ៍នេះ ឯកឧត្តមភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើលិខិត៣ទំព័រ ផ្ញើទៅកាន់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ទូទាំងប្រទេស ស្ដីពីការពង្រឹងការរៀបចំនិងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងន័យដើម្បីធានាតម្លាភាព ភាពមានរបៀបរៀបរយ និងគុណភាព ក្នុងដំណើរការដេញថ្លៃ និងការអនុវត្តគម្រោងដែលប្រើប្រាស់ថវិកាមូលនិធិឃុំ សង្កាត់ បន្ទាប់ពីកន្លងមកមានឃុំ សង្កាត់ខ្លះ បានកើតមានភាពមិនប្រក្រតី និងភាពររញ៉េរញ៉ៃក្នុងដំណើរការដេញថ្លៃ ព្រមទាំងកើតមានការប្ដឹងផ្ដល់ និងផ្សព្វផ្សាយអំពីករណីគ្មានគុណភាពនៃសមិទ្ធផលគម្រោង៕

អត្ថបទដែលជាប់ទាក់ទង