**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

កងពលតូចថ្មើរជើងលេខ៥២ ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងសម្ភារមធ្យោបាយបម្រើឲ្យការជួយសង្គ្រោះ ពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ លោកវរសេនីយ៍ឯក ម៉ី សឹង្ហវាសនា មេបញ្ជាការរងកងពល នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍នៅនឹងកន្លែង និងត្រួតពិនិត្យទាំងសម្ភារ មធ្យោបាយ ដើម្បីត្រៀមចុះជួយសង្គ្រោះបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋរងគ្រោះដោយមហន្ដរាយផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ។

សូមជម្រាបជូនថា ដោយស្ថានភាពអាកាសធាតុនៅតំបន់ខាងលើនៃស្រុកសំឡូត នៅតែមានភ្លៀងជាប់គ្នា៣ថ្ងៃកន្លងមកជាហេតុធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំង លាយឡំខ្យល់កន្រ្តាក់ ដែលបង្កឱ្យមានការគួរព្រួយបារម្ភ។

វរសេនីយ៍ឯក ម៉ី សឹង្ហវាសនា មេបញ្ជាការរង បានផ្សព្វផ្សាយ និងដាក់បទបញ្ជា គ្រប់បណ្ដាអង្គភាពចំណុះកងពលទាំងអស់ ត្រៀមកម្លាំងអន្តរាគមន៍នៅនឹងកន្លែង ២៤ម៉ោង លើ២៤ម៉ោង រងចាំបទបញ្ជាថ្នាក់លើ ដើម្បីត្រៀមលក្ខណៈចល័តអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយមហន្តរាយផ្សេងៗឱ្យបានទាន់វេលា ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។

លោកមេបញ្ជាការរងក៏បានថ្លែងការកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចតបតាមបទបញ្ជារបស់កងពលដាក់ចុះ ក៏ដូចជាអនុវត្តតាមផែនការរបស់ថ្នាក់លើប្រគល់ជូន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង