**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យ ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យលោក សឿង ម៉ូរ៉ារិទ្ធ នាយកប្រតិបត្តិធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក (Chief Cambodia Commercial Bank Plc.) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងអធិការកិច្ច។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយស្វាគមន៍លោក សឿង ម៉ូរ៉ារិទ្ធ នាយកប្រតិបត្តិធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក (Chief Cambodia Commercial Bank Plc.) និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ និងថ្លែងអំណរគុណចំពោះការវិនិយោគក្នុងវិស័យធនាគារដែលបានចូលរួមចំណែកក្នុងការជួយអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ក៏ដូចជាផ្តល់ការងារជូនប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប លោកនាយកប្រតិបត្តិ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតដល់រូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីសាវតារបស់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដែលបានបង្កើតឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ជាធនាគារឯកទេស ត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន Chief Financial Group (Cambodia) Limited (ចុះបញ្ជីនៅ British Virgin Island) និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chief Group ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៧៩ នៅទីក្រុងហុងកុង។ ដោយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ធនាគារបានរៀបចំខួបលើកទី១០ ព្រមទាំងបានដាក់សម្ពោធនូវ Logo ថ្មី របស់ខ្លួនជាផ្លូវការ និងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ បានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ជាធនាគារពាណិជ្ជ និងបានរៀបចំពិធីសម្ពោធផ្លូវការកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។ ជាមួយគ្នានេះ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក មានបុគ្គលិកចំនួន ១៨០នាក់ ដោយគិតត្រឹមចុងឆ្នាំ២០២៣ ធនាគារទទួលបានប្រាក់បញ្ញើជាង ១៦០ លានដុល្លារអាមេរិក និងមានទ្រព្យសកម្មជាង ២៤០លានដុល្លារអាមេរិក ហើយធនាគារអាចផ្ដល់កម្ចីតាមអនឡាញដោយគ្មានទ្រព្យធានាបានរហូតដល់ ៥.០០០ដុល្លារអាមេរិក។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារសប្បុរសធម៌របស់ធនាគារកន្លងមក ហើយបានសង្ឃឹមជឿជាក់ថាធនាគារ នឹងអាចចូលរួមជាមួយក្រសួងអធិការកិច្ចលើសកម្មភាពមនុស្សធម៌របស់ក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីជំហររបស់ក្រសួងក្នុងការជួយគាំទ្រ និងដោះស្រាយបញ្ហាប្រឈម ការលំបាករបស់ធនាគារ និងជួយសម្របសម្រួលជាមួយនឹងស្ថាប័នដែលពាក់ព័ន្ធ ដោយឈរលើមូលដ្ឋានច្បាប់ ដើម្បីផ្តល់ទំនុកចិត្ត និងការការពារជូនដល់អ្នកវិនិយោគ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការមកជួបសម្ដែងការគួរសម និងជំនឿទុកចិត្តក្នុងការបោះទុនវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងជូនពរ លោកនាយកប្រតិបត្តិ និងសហការី ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារទាំងអស់ មានសុខភាពល្អ ជោគជ័យបន្តទៀតលើអាជីវកម្ម និងអាចឈានដល់ការពង្រីកអាជីវកម្មបន្ថែមទៀត ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងផ្តល់លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា អាចទទួលបាននូវប្រាក់កម្ចីតាមប្រព័ន្ធស្របច្បាប់ ជាមួយនឹងអត្រាការប្រាក់មានលក្ខណៈទាក់ទាញ និងប្រកួតប្រជែង ព្រមទាំងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង