មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យការគ្រប់គ្រងទឹកតាមណ្តាអាងទន្លេ និងស្ទឹង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងបណ្តាខេត្តជាប់ជួរភ្នំដងរែក
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពងធំ និងខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យមើលការគ្រប់គ្រងទឹកតាមបណ្តាអាងទន្លេ អាងទន្លេរង ព្រែក អូរ ជ្រោះ ស្ទឹង និងបណ្តាមុខទឹកធម្មជាតិពាក់ព័ន្ធ ចាប់ពីតំបន់ជួរភ្នំដងរែក ភ្នំឆ័ត្រ តំបន់មុំបី តំបន់ត្រីកោណទន្លេមេគង្គកម្ពុជាស្ទឹងត្រែងជាមួយប្រទេសឡាវ ប្រទេសថៃ និងតំបន់ទន្លេរពៅ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ការចុះត្រួតពិនិត្យនេះគឺដើម្បីឈានទៅសហការគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងគ្រប់ស្ថាប័នរដ្ឋពាក់ព័ន្ធទាំងអស់ និងបណ្តាដៃគូអភិវឌ្ឍន៍នានា ធ្វើការរៀបចំផែនការការងារនិងយុទ្ធសាស្រ្តដើម្បីគ្រប់គ្រងធនធានទឹកទាំងនេះដោយវិធានការចម្រុះ តាមច្បាប់ជាតិនិងអន្តរជាតិ ធានាបាននូវសន្តិសុខសុវត្ថិភាពទឹកសម្រាប់គ្រប់វិស័យក្នុងបរិការណ៍នៃការប្រែប្រួលអាកាសធាតុ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាវិស្វកម្មទំនើបធ្វើឱ្យបណ្តាខេត្តដែលស្ថិតនៅក្នុងតំបន់ភូមិភាគពាយ័ព្យប្រើប្រាស់បានជាអតិបរមានូវទឹកអាងទន្លេមេគង្គ និងទន្លេសាប ៕