**អេហ្ស៉ីបលើកឡើងនូវសំណើថ្មីមួយដែលមានគោលបំណងស្ដារបទឈប់បាញ់ហ្កាហ្សាឡើងវិញ**ក្រសួងមុខងារសាធារណៈ ត្រៀមលក្ខណៈដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំអាស៊ានលើកិច្ចការមុខងារសាធារណៈ ក្នុងកិច្ចប្រជុំ (ACCSM) និង (ACCSM+3)**អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រខេត្ត**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា

ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដល់មន្រ្តីនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុ​ទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដល់មន្រ្តីនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ជាប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុង ស្រុក លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង១១ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង ១០០ប៉ុស្តិ៍ សរុបចំនួន ១៦៦នាក់ ក្នុងនោះមានសិក្ខាកាមមកចូលរួមសិក្សាវគ្គបណ្តុះបណ្តាលខ្លីរយៈពេល ០២ថ្ងៃចំនួន ១៣៦នាក់ ស្រី ០១នាក់ ផងដែរ។

មានប្រសាសន៍សំណេះសំណាលណែនាំផ្តាំផ្ញើក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ដែលបានបង្ករលក្ខណៈងាយស្រួលដល់ប្រតិភូយើងខ្ញុំ ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ស្នងការរង តំណាងឲ្យសិក្ខកាមដែលបានរាយការណ៍បានយ៉ាងក្បោះក្បាយអំពីលទ្ធផល នៃការសិក្សារយៈពេលខ្លីនេះប្រកបដោយជោគជ័យទទួលបាននិទ្ទេសល្អ ល្អបង្គួរ និងមធ្យមគ្រប់ៗគ្នា ហើយត្រូវតែបន្តជម្រុញការផ្សព្វផ្សាយដល់សហគមន៍អំពីច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ខេត្ត ក្រុង ស្រុក ដើម្បីបង្ការទប់ស្កាត់បង្រ្កាបបទល្មើសរត់ពន្ធមនុស្ស ជួញដូរមនុស្សឆ្លងដែនដោយខុសច្បាប់ បន្តការចែករំលែកចំណេះដឹងបទពិសោធន៍ទៅដល់អ្នកដែលមិនទាន់ទទួលបានការបណ្តុះបណ្តាលសិក្សាអំពីនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ។

ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានទទួលយកសំណើរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ស្នើសុំបើកវគ្គបណ្តុះបណ្តាល និងបំប៉នជំនាញវគ្គខ្លីបន្ថែមចំនួន ០២វគ្គទៀតគឺ វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តច្បាប់យុត្តិធម៌ អនីតិជន និងវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីស៊ើបអង្កេត ប្រមូលភស្តុតាង សរសេរសំណុំរឿងបញ្ជូនទៅតុលាការនៅពេលខាងមុខនេះ ដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីប្រសិទ្ធភាពការងារប្រចាំថ្ងៃផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង