**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំក្រុមការងារនាំយកទៀនវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃនៅវត្តខ័ណ្ឌសារ និងតាមបណ្តាវត្ត ក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារនាំយកទៀនវស្សា និងទេយ្យទានប្រគេនព្រះសង្ឃនៅវត្តខ័ណ្ឌសារ ក្នុងភូមិចក ឃុំកំពង់ចិនជើង និងតាមបណ្តាវត្តនានាក្នុងឃុំទាំង១៣ នៃស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សាជាពិធីបុណ្យដែលព្រះសង្ឃចូលគង់ចាំព្រះវស្សាអស់កាលត្រីមាសរយៈពេល ៣ខែនារដូវវស្សា ហើយបើតាមព្រះវិន័យធម៌គឺមិនអនុញ្ញាតឱ្យព្រះសង្ឃនិមន្តចេញបិណ្ឌបាតនោះទេ ដូចនេះក្នុងនាមជាពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូបមានតួនាទីជួយទំនុកបម្រុងដល់ព្រះសង្ឃ មានចង្ហាន់ និងគ្រឿងប្រើប្រាស់ផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ក្នុងអំឡុងពេល ៣ខែនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្រៅពីរបស់របរប្រើប្រាស់ និងម្ហូបអាហារ បងប្អូនប្រជាពលរដ្ឋខ្មែរក៏បានជាវទៀនវស្សាទៅប្រគេនព្រះសង្ឃផងដែរ ព្រោះមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ និងរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេល បីខែ។

សូមជម្រាបថា ទេយ្យទានដែលប្រគេនព្រះសង្ឃនាឱកាសនេះរួមមាន៖ ទៀនធំ ១គូ, អង្ករ, ស្លាដក់, ត្រីខកំប៉ុង, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកបរិសុទ្ធ, ទឹកក្រូច, ទឹកដោះគោ, តែ, ស្ករ និងបច្ច័យមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង