**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ**សម្តេចធិបតី៖ កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍**រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុ នៅជំហានទី៣ ជិត១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩**សម្ដេចធិបតី៖ យើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ**សម្ដេចធិបតី៖ ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**សម្ដេចធិបតី៖ ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ**លោក Ding Xuexiang ឧបនាយករដ្ឋមន្រ្តីចិនគូសបញ្ជាក់នៅពេលចុះត្រួតពិនិត្យការងារនៅខេត្ត Hainan ថា ត្រូវជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលប្រកបដោយលក្ខណៈពិសេសចិនដើម្បីបង្កើតជាច្រកទ្វារដ៏សំខាន់សម្រាប់ជំរុញការបើកទូលាយចំពោះបរទេសក្នុងយុគសម័យថ្មី**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ក្រោមប្រធានបទ «បណ្តុះទេពកោសល្យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងការចូលកាន់តំណែងថ្មីរបស់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសុន្ទរកថាថ្លែងក្នុងពិធីខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានលើកសរសើរអំពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងរយៈពេល ៦៦ឆ្នាំនេះ ដោយបានក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងវិវឌ្ឍទៅជាមិត្តភាពដែកថែប។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកអំពីកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការកសាងសហគមន៍វាសនារួម និងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលផ្តោតលើវិស័យអាទិភាពចំនួន៦។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ក៏បានសម្តែងការអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសចិន ប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់អំពីកិច្ចសហការ និងការគាំទ្រដល់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងអាណត្តិបេសកកម្មនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង