កូនឈើសរុប ១៥,០០ដើម ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដាំបន្ថែម ក្នុងឱកាសពិធីបុណ្យរុក្ខទិវាថ្នាក់ខេត្ត
ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម គង់ វិតាណៈ សមាជិកក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យរុក្ខទិវាថ្នាក់ខេត្ត ក្នុងនោះកូនឈើដែលត្រូវដាំមានដូចជា(គគីរ ឈើទាល ក្រញូង នាងនួន និងដើមក្ងោក) សរុបចំនួន ១.៥០០ដើម ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលខេត្ត អ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជន(ស.ស.យ.ក) យុវជនកាកបាទក្រហមកម្ពុជា និស្សិតអាហារូបករណ៍សម្តេចតេជោ (អ.ម.ត) រួមទាំងសិក្សានុសិស្សជាច្រើនកុះករ។