ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ជាមួយសាជីវកម្មធានាឥណទានកម្ពុជា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងធានាឥណទានជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។
ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ដិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ និងកសិកម្ម និងលោក Wong Keet Loong អគ្គនាយកសាជីវកម្មធនាឥណ ទានកម្ពុជា និងមានការអញើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម អាចទទួលបានសេវាធានាឥណទានពីសាជីវកម្មធានឥណទានកម្ពុជា សម្រាប់គម្រោងដែលធនាគារ ARDB កំពុងអនុវត្ត និងត្រៀមនឹងអនុត្តនាថ្ងៃអនាគត៕