**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ការជួយរុករកឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង នៅខេត្តពោធិ៍សាត់ ចាប់ផ្ដើមប្រើឧទ្ធម្ភាគចក្រ ដើម្បីឃ្លាំមើលពីលើអាកាស

ភ្នំពេញ៖ លោក ហៀម ឃួន អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២០ កក្កដានេះថា គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងអាជ្ញាធរខេត្តពោធិ៍សាត់បានចាប់ផ្ដើមប្រើឧទ្ធម្ភាគចក្រដើម្បីរុករកសាកសពឧទ្ធម្ភាគចក្រពីលើអាកាស ខណៈរហូតមកដល់ពេលនេះ នៅមិនទាន់មានតំរុយអំពីទីតាំងធ្លាក់ឧទ្ធម្ភាគចក្រយោធានោះនៅឡើយ។

ប្រតិបត្តិការស្វែងរកពីលើអាកាសនេះ បានដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

អ្នកនាំពាក្យរូបនេះ បន្ថែមថា នេះជាលើកទី១ហើយដែលប្រតិបត្តិការស្វែងរកពីលើអាកាសនេះបានដំណើរការ ខណៈចាប់តាំងពីកើតមានឧបទ្វវហេតុធ្លាក់ឧទ្ធម្ភាគចក្រនោះមក មេឃភ្លៀងខ្លាំងជាមួយអ័ព្ទ ដែលយើងមិនអាចប្រើឧទ្ធម្ភាគចក្របាន។ ចាប់ទាំងពីថ្ងៃដំបូងដែលឧទ្ធម្ភាគចក្របានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា មកអាជ្ញាធរខេត្តពោធិ៍សាត់បានប្រើប្រាស់កម្លាំងសម្រាប់បំរើអោយប្រតិបត្តិការស្វែងរកទីតាំងធ្លាក់ឧទ្ធម្ភាគចក្រនោះ ដោយមានកម្លាំងដើរល្បាត កម្លាំងជំនាញ និងក្រុមគ្រូពេទ្យសង្រ្គោះ។

អ្នកនាំពាក្យសាលាខេត្តពោធិ៍សាត់បានអោយដឹងទៀតថាបច្ចុប្បន្នប្រតិបត្តិការកំពុងរុករកនៅម្តុំភ្នំខ្មោច នៅក្នុងភូមិសាស្រ្តដែនជំរកភ្នំសំកុក ដែលស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ។
សូមរំលឹកថាកាលពីថ្ងៃទី១២កក្កដាឧទ្ធម្ភាគចក្រ មួយគ្រឿងជាមួយនឹងអ្នកបើកបរ២នាក់ដែលពេលកំពុងហ្វឹកហ្វឺនបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ៕

អត្ថបទដែលជាប់ទាក់ទង