ឯកឧត្តម មាន ចាន់យ៉ាដា ស្នើឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ត្រូវយកចិត្តទុកដាក់ជំរុញយន្តការសមាគមមនុស្សចាស់ឱ្យដំណើការផុសផុលឡើងវិញទូទាំងខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានស្នើឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ត្រូវយកចិត្តទុកដាក់ជំរុញយន្តការសមាគមមនុស្សចាស់ឱ្យដំណើការផុសផុលឡើងវិញទូទាំង ២៤ឃុំ-សង្កាត់ ក្នុងខេត្តឧត្តរមានជ័យ។
ឯកឧត្ដមបានស្នើបែបនេះ ក្នុងឱកាសអញ្ជើញក្នុងវេទិកាសាធារណៈរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅក្នុងមូលដ្ឋានស្រុកចុងកាល់ ដែលមានអ្នកចូលរួមសរុបចំនួន ១១៥៧នាក់ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
តាមរយៈវេទិកានេះ ឯកឧត្តម មាន ចាន់យ៉ាដា បានវាយតម្លៃថារដ្ឋបាលស្រុកបានផ្តល់នូវសេវាសាធារណៈបានយ៉ាងល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ គួរជាទីកោតសរសើរ និងលើកទឹកចិត្ត៕