ឯកឧត្តម ចាន់ យុត្ថា ដឹកនាំក្រុមការងារនាំយកទៀនវស្សាវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៧វត្តក្នុងឃុំប្រឡាយ និងឃុំពពក ស្រុកស្ទោង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដាឆ្នាំ ២០២៤ ឯកឧត្តមចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំប្រឡាយ និងឃុំពពក បានដឹកនាំក្រុមការងារនាំយកទៀនវស្សាមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តទាំង៧ នៃឃុំប្រឡាយ និងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
សូមបញ្ជាក់ថា ទេយ្យទានដែលប្រគេនព្រះសង្ឃនៅតាមវត្តនីមួយៗនាពេលនោះរួមមាន៖ ទៀនវស្សាធំ ១គូរ, ស្លាដក់, អង្ករ, ត្រីខ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកបរិសុទ្ធ, ទឹកក្រូច, ទឹកដោះគោ, តែ, ស្ករ និងបច្ច័យមួយចំនួន ៕